Social Network

ប៉ូលិសឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់ ០៦​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវមុខសញ្ញាចោរកម្ម និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

ការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យចំនួន០៦នាក់ រួមមាន ៖

ទី១- ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២- ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣- ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

ទី៤- ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅមិនពិតប្រាកដ ។

ទី៥- ឈ្មោះ សំ សុផាត ហៅផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ស្នាក់នៅ ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ។

ទី៦- ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

វត្ថុតាំង ដែលសមត្ថកិច្ចដកហូត រួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង, កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណចំនួន ០៤សន្លឹក, កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក, ប័ណ្ណប.ស.ស ចំនួន០២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។ បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព