Social Network

ទំនងស្រវឹងស្រា ចុះបង់សំណាញ់ លង់ទឹក​!

បុរសជនរងគ្រោះម្នាក់ ទំនងស្រវឹងស្រា បានចុះបង់សំណាញ់ ចាប់ត្រី ក៏លង់ទឹកស្លា.ប់។ សាកស.ពជនរងគ្រោះ ត្រូវគេប្រទះឃើញ នៅម៉ោង ១១ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចអូរក្រខុបខាងត្បូង ប្រមាណ ៣.០០០ម៉ែត្រ ពីភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។ជនរងគ្រោះ មានឈ្មោះ វ៉ន លុច ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។

កម្លាំងនគរបាលប៉ុស្តិ៍ឃុំគោកបល្ល័ង្គ បានប្រាប់ថា នៅមុនពេលជនរងគ្រោះលង់ទឹកអូរស្លា.ប់ គឺបុរសនោះ បានផឹកស្រាស្រវឹង ហើយបានចុះបង់សំណាញ់ចាប់ត្រី ក្នុងអូរម្នាក់ឯង នៅពេលព្រឹក រហូតដល់ថ្ងៃរសៀល មិនឃើញត្រឡប់មកផ្ទះវិញ។ សាច់ញាតិ បានទៅតាមរកឃើញខោអាវ និងទ្រនាប់ជើង ទ្រុងដាក់ត្រី តែមិនឃើញមនុស្សរាវរកឃើញ ក្នុងអូរទឹកជ្រៅជាង ២ទៅ ៣ម៉ែត្រ បណ្តាលស្លា.ប់បាត់បង់ជីវិត។ កម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ជនរងគ្រោះ ដែលលង់ទឹកស្លា.ប់ តែងតែផឹកស្រាជាប្រចាំ។ និយាយរួម គឺញៀនស្រាស។ ពេលមិនបានផឹក តែងតែញ័រដៃជើង។ តែលើកនេះ ពេលផឹកស្រាហើយ ទៅបង់សំណាញ់ ចាប់ត្រី ក៏លង់ទឹកអូរ។ ក្រោយពិនិត្យសាកស.ពហើយ សមត្ថកិច្ចជំនាញ ប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៕

ដកស្រង់ពី៖ កោះសន្តិភាព