Social Network

ភ្លៀងលាយ ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ ប្រជាពលរដ្ឋ នៅខេត្តតាកែវ អស់ជាង ២២០ខ្នង ស្លាប់ ១នាក់ និងរងរបួស ០៣នាក់

តាកែវ៖ នៅថ្ងៃទី២១  ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង៣០នាទី មានភ្លៀងធ្លាក់ លាយឡំនឹង ខ្យល់កន្ទ្រាក់ នៅឃុំកណ្តឹង, ក្រាំងធ្នង់, ពារាម, ត្រពាំងសាប, ពត់សរ និងឃុំចំប៉ី ស្រុកបាទី និងនៅឃុំខ្វាវ ស្រុកសំរោង បណ្តាលឲ្យរលំ ខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន ២២០ខ្នង (ធ្ងន់ធ្ងរ ២៥ខ្នង) ។

 ក្នុងនោះ ស្រុកបាទី ២១១ខ្នង (ធ្ងន់ធ្ងរ ១៦ខ្នង) រលំបង្គោលភ្លើង ចំនួន១៩ដើម និងបណ្តាលឲ្យ រងរបួសមនុស្សចំនួន ០៣នាក់ (រន្ទះបាញ់ ០២នាក់ បាក់មែកឈើ សង្កត់ពីលើ ០១នាក់ ) និងនៅឃុំខ្វាវ ស្រុកសំរោង ចំនួន ០៩ខ្នង (ធ្ងន់ធ្ងរ) បណ្តាលឲ្យ មនុស្សស្លាប់ ០១នាក់ ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅ ភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

បច្ចុប្បន្ន កម្លាំងនគរបាលយើង កំពុងចុះទៅ កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ខ្យល់កន្ទ្រាក់ ៕

ដកស្រង់ពី៖ ដើមអម្ពិល