Social Network

អំពើហិ.ង្សាក្នុងគ្រួសារ! ប្តីប្រហារប្រពន្ធ ទាំងកូនក្នុងផ្ទៃ គួរឱ្យសង្វេគ!

ប្រពន្ធ ត្រូវបានសម្លា.ប់ជាមួយកូនក្នុងផ្ទៃ ក្រោយពីប្តី បានប្រើអំពើហឹង្សា វាយធ្វើបាប។ ក្រោយកើតហេតុ កូនៗ បាននាំម្តាយទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំ ហើយបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យចំការចេក នៅទីរួមខេត្តព្រះសីហនុ តែពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩.០០នាទីព្រឹក នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ០១ កើតឡើង បង្កដោយជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅចំនុចកើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន) មុខរបរមេផ្ទះ មានទីលំនៅជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ និងបានស្លា.ប់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥.០០នាទី ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំការចេក ខេត្តព្រះសីហនុ។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។ សមត្ថកិច្ចបន្តថា ក្រោយពីមានសកម្មភាពហឹង្សា មិនមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចទេ ធ្វើឱ្យជនសង្ស័យ ជាប្តី បានរត់គេចខ្លួន។ តែយ៉ាងណា សមត្ថកិច្ច បាន និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនជនសង្ស័យជាប្តី មកដោះស្រាយតាមនីតិវិធីច្បាប់។ សូមបញ្ចាក់ថា ពេលកើតហេតុភ្លាមៗ កូនៗរបស់ជនរងគ្រោះ បានដឹកយកម្តាយ មកមណ្ឌលសុខភាពឃុំជើងគោ ហើយពេទ្យប្រចាំការ បានឃើញជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ក៏បានហៅរថយន្តសង្គោះរបស់មណ្ឌលសុខភាពវាលរេញ ដឹកទៅមន្ទីពេទ្យចំការចេក ក្នុងទីរួមខេត្តព្រះសីហនុ ដោយពុំបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព