Social Network

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​ម្នាក់ ត្រូវ​ជនអនាមិក ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលម្នាក់ គឺលោក មាស លាងសេង ត្រូវជនអនាមិក ប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រឿងគប់គិតគ្នាជាមួយឈ្មោះ រ័ត្ន សុខុម បោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិឃុំ លក់ផលិតផល យូនីស៊ីធី UNICITY ។

យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះថ្ងៃទី១០ ឧសភា ២០២២ បានអោយដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួល និងពិនិត្យរួចហើយលើពាក្យប្ដឹងរបស់ លោកលោកស្រី(នអនាមិក) ដែលបានលើកឡើងថា លោក មាស លាងសេង មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោក រ័ត្ន សុខុម ដែល មានទីលំនៅ ក្រោយរោងចក្រ Mr កាត់ដេរ បានគប់គិតគ្នាជាមួយឈ្មួញលក់ផលិតផល យូនីស៊ីធី UNICITY បោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិ-ឃុំ ។ តាមរយៈការពិនិត្យមើលឯកសារ ដែលភ្ជាប់មកជាមួយពាក្យប្ដឹង និងក្នុងកិច្ចប្រជុំវិភាគពាក្យប្ដឹងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ យល់ឃើញថា ករណីនេះអាចជាតម្រុយ នៃបទល្មើសព្រហ្មទណ្ឌផ្សេង ក្រៅពី បទល្មើសពុករលួយ ដែលមិនស្ថិតក្រោមសមត្ថកិច្ចរបស់ (អ.ប.ព.) ទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព