Social Network

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កា បទល្មើសនេសាទ ក្នុងខេត្តកណ្តាល ដោះលែងកូនត្រី ១តោន

កណ្តាល៖ កម្លាំងជលផល ចតុមុខ និងខណ្ឌរដ្ឋបាល ជលផល ខេត្តកណ្តាល រួមសហការ ជាមួយអាជ្ញាធរ កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាប បទល្មើសក្នុង ដែននេសាទ នៅក្នុង ស្រុកស្អាង និង ស្រុកល្វាឯម ខេត្តកណ្តាល ដោយបាន រឹបអូស និងដុតបំផ្លាញ ឧបករណ៍នេសាទ ខុសច្បាប់ ជាច្រើន ព្រមទាំងដោះលែង កូនត្រីចំនួន ១តោន ។


បើយោងតាម មន្រ្តីជលផល បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាប បទល្មើស នេសាទនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០ ១៥នេះ ដកហូតបាន លូស្បៃមុង ១១៧មាត់, របាំងស្បៃមុង ១០.០០០ម៉ែត្រ និង បង្គោលចម្រឹងចំនួន ២.០៨០ ដើម។ មន្រ្តីជលផល បានបន្តថា ក្រោយពីរឹបអូសហើយនោះ ឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ ត្រូវបានដុតកម្ទេច ចោលភ្លាមៗផងដែរ ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល