Social Network

បុរសម្នាក់ផ្ទុះអាវុធ M16 មួយគ្រាប់ ត្រូវចំមិត្តភក្តិរបស់ខ្លួនជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសបញ្ជូនទៅសង្គ្រោះ

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថ មូលដ្ឋាន បានឲ្យដឹងថា នៅម៉ោង ប្រមាណជិត ៨៖៣០នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ មានករណី ផ្ទុះមួយគ្រាប់ ដោយកាំភ្លើង ប្រភេទ M16 មួយគ្រឿង ត្រូវចំមិត្តភក្តិ របស់ខ្លួន ជាមន្រ្តីអាវុធហត្ថ លើផ្ទៃប្រទេស បណ្តាលឲ្យរងរបួស ត្រូវជើងខាងស្តាំ បញ្ជូនទៅ កាន់មន្ទីរ ពេទ្យកាល់ម៉ែត ។

បុរសដែលបង្កការ ផ្ទុះអាវុធ M16 ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនភ្លាមៗ នៅបន្ទាប់ពីកើត ហេតុផ្ទុះអាវុធ នៅម្តុំវិមានឯករាជ្យ ។ ជនបង្កហេតុ មានឈ្មោះ ជី ម៉ូដែល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាអ្នករកស៊ី (លក់ម៉ូតូធំ) ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាក TACOMA ពណ៌ត្រេអ៉ី ។ ចំណែកជនរង គ្រោះឈ្មោះ ពេជ្រ ធារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្រ្តី អាវុធហត្ថ លើផ្ទៃប្រទេស ៕

ដកស្រងពី៖freshNews