Social Network

អ្នកចាក់ល្បែងឆ្នោត រាប់រយនាក់ នៅផ្សារស្រែណូយ ខកចិត្ត ត្បិតមេល្បែងកន្ទុយលេខ ៩នាក់ ត្រូវ អ.ហ ចាប់ឃាត់ខ្លួន

សៀមរាប  ៖ ល្បែងកន្ទុយលេខ (ល្បែងឆ្នោត) នៅសៀមរាប នៅតែបន្តលក់ដូរ ក្នុងរូបភាពលាក់លៀម និងចំហរខ្លះៗ ដោយមិនខ្លាចញញើត នឹងសមត្ថកិច្ចឡើយ ។

ម្យ៉ាងទំនង ជាមានការត្រូវ រ៉ូវជាមួយសមត្ថកិច្ច មូលដ្ឋាន តាមរយៈបង់ខែ បង់ឆ្នាំខ្លះៗ ក៏មាន ទើបបណ្ដាល ឲ្យល្បែងមូយនេះ ហាក់មិនសូវ មានការបង្រ្កាប់ និងចាត់ការ តាមផ្លូវច្បាប់ នៅឡើយ ។ ដោយភាពទម្នើង ភ្លេចខ្លួន ដុះកន្ទុយកាន់ តែវែងទៅៗ និងការលក់ដូរហាក់ មានទ្រុងទ្រាយធំគួរ សមបែបនេះ ទើបកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងកង រាជអាវុធហត្ថខេត្ត ក្រោមកិច្ចបញ្ជា របស់លោក មេបញ្ជាការ កងរាជអាវុធហត្ ថសៀមរាប កម្លាំងនៃមន្ទីរ យុត្តិធម៌ អ.ហ ចំនួន ៣០នាក់ បានចុះបង្រ្កាប ល្បែងកន្ទុយលេខ (ឆ្នោត) នៅចំណុចខាង លើចំនួន ៣ទីតាំង ។

មន្ត្រី អ.ហ បានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ច អ.ហ បានចាប់ឃាត់ខ្លួន មេកន្ទុយលេខ (ឆ្នោត) បានចំនួន ៩នាក់ នាំមកទីបញ្ជាការ អ.ហ ខេត្តសៀមរាប ។ និងបានប្រមូល នូវវត្ថុតាង ដែលមាន ដូចជា ម៉ូតូចំនួន ៤គ្រឿង, ទូរស័ព្ទ ចំនួន ១១គ្រឿង, ប្រាក់រៀល ចំនួន ៤.៨២៥.០០០រៀល, ម៉ាស៊ីនគិតលេខ ៧គ្រឿង, សៀវភៅសម្រាប់ កត់កន្ទុយលេខមួយចំនួនធំ ។

លោក បានបញ្ជាក់ទៀតថា ៖ ជនសង្ស័យ ដែលមានជា កន្ទុយលេខទាំង ៩នាក់នោះ គឺមានស្រ្ដី ៥នាក់ ដែលពួកគេ ជាអ្នកលក់កន្ទុយលេខ ស្ថិតនៅផ្សារស្រែណូយ និងតំបន់ ភូមិ ឃុំ ជិតៗនោះ ។ ហើយបច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូន ជនសង្ស័យ និងវត្ថុតាងទៅ សាលាដំបូង ខេត្តសៀមរាប ចាត់ការតាម នីតិវិធីច្បប់ ៕

ដកស្រង់ពី៖ដើមអម្ពិល