Social Network

រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹក

កំពង់ឆ្នាំង:រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹកនៅវេលាម៉ោង៧និង៧៥នាទីព្រឹកថ្ងៃទី១៤កុម្ភ:ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨និង៦៩ចំណុចផ្កូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំ ទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលស្រុករលាប្អៀរដែលនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាហ៉ីណូពណ៌សលាយខៀវពាក់ស្លាកលេខក្រុងព្រះស៉ីហនុ 3A.6177បើកបរជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ហើយផ្ទុះឆេះទាំងព្រឹកតែម្តង ។

សមត្ថកិច្ចនគបាលចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងទៀតថាក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ ។

នៅក្នុងករណីក្រឡាប់រថយន្តធ្លាក់ផ្លូវផ្ទុះឆេះខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នរណានោះឡើយហើយសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលទៅណាបន្តនោះដែរ៕

ដកស្រង់ពី៖រស្មីកម្ពុជា