Social Network

អគ្គីភ័យឆាបឆេះ ក្រុមហ៊ុនរថយន្តទេសចរណ៍មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូ៣ សង្ស័យទុស្សេខ្សែភ្លើង

(ភ្នំពេញ)៖ នៅម៉ោង៣៖ ៤០នាទី ទាបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ មានគ្រោះ អគ្គីភ័យមួយ បានឆាបឆេះ ទីតាំងក្រុមហ៊ុន រថយន្តទេសចរណ៍ មួយកន្លែងយីហោ City Link Cambodia

ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ២១៥ ក្នុងសង្កាត់ផ្សារ ដេប៉ូទី៣ ខណ្ឌទួលគោក បណ្តាលឲ្យសម្ភារៈ និងគ្រឿងសង្ហារឹម ជាច្រើនក្នុងក្រុមហ៊ុន ត្រូវឆាបឆេះ រងការខូចខាត តែសំណាងល្អ មិនមានបណ្តាលឲ្យ មានមនុស្សរងរបួស ។

បុគ្គលិកស្នាក់ នៅទីតាំងក្រុមហ៊ុន ខាងលើ បានឲ្យដឹងថា នៅមុនពេលមាន អគ្គីភ័យឆាបឆេះ ឡើង គឺគេសង្គេតឃើញ មានផ្សែងហុយ នៅចំណុចកុងម៉ាស ម្រាប់សែនទេវតា ជាន់ផ្ទាល់ដី ។ លុះមិនបានប៉ុន្មាន នាទីផង ស្រាប់តែមាន ជាអណ្តាតភ្លើងឆាបឆេះ ឡើងយ៉ាងខ្លាំង ធ្វើឲ្យបុគ្គលិក រូបនោះ រត់ចេញមក ខាងក្រៅ ស្រែកហៅ ឲ្យគេឯងជួយ ។

ភ្លាមនោះ ប្រជាពលរដ្ឋ នៅក្បែរនោះបាននាំគ្នា ជួយទំនាក់ទំនង ទៅសមត្ថកិច្ច មូលដ្ឋាន ក៏ដូចជាក្រុមរថយន្ត ពន្លត់អគ្គីភ័យ ចុះអន្តរគមន៍ ដល់កន្លែងកើតហេតុ ដើម្បីធ្វើការ បាញ់ទឹកពន្លត់ ។ សមត្ថកិច្ចបានបញ្ជាក់ថា  ក្នុងប្រតិបត្តិការនោះ រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចំនួន៧គ្រឿង បានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ទាំង៧គ្រឿង ទើបអាចគ្រប់គ្រង ស្ថានការបានទាំងស្រុង ។ ដោយឡែកសម្ភារៈដូចខូចខាត រួមាន គ្រឿងសង្ហារឹមមួយ ចំនួនធំ ដូចជាពូក សាឡុងផងដែរ ។

ចំពោះករណីឆាប ឆេះនេះដែរ សមត្ថកិច្ចសន្និដ្ឋាន ជំហានដំបូងថា បណ្តាលមកពីទុស្សេ ចរន្តអគ្គិសនី គឺឆាបឆេះ ចេញពីកុងម៉ា ជំនាងផ្ទះ ៕ 

 

 

 

 

ដកស្រងពី៖ FreshNews