Social Network

ផឹកស្រា ត្រាំគ្រាប់ស្លែង ស្លាប់៣នាក់ កំពុងជួយសង្គ្រោះ បន្ទាន់២នាក់ នៅក្នុងវត្តស៊ីធរ ស្រុកខ្សាច់កណ្តាល

កណ្តាល ៖ សមត្ថកិច្ច នគរបាល ខេត្តកណ្តាល បានរាយការណ៍ ឲ្យដឹងនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះថា មានករណីផឹក ស្រាត្រាំគ្រាប់ ស្លែងពុល ស្លាប់៣នាក់ ខណៈជួយ ២នាក់ទៀត កំពុងជួយសង្គ្រោះ ដែលករណី ពុលស្រានេះ កើតឡើងនៅ ល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ម្សិល មិញនេះ ក្នុងវត្តស៊ីធរ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ៥នាក់ រួមមាន៖ ១.ឈ្មោះ ជួន អឿន ភេទប្រុសអាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគន្ធា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (សន្លប់) ។

២.ឈ្មោះ យ៉ិន អូន ភេទប្រុសអាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិផ្លូវ រលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់) ។ ៣.ឈ្មោះ រួន ភេទប្រុសអាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំមិនស្គាល់ ស្រុកបាភ្នំ ខេត្តព្រៃវែង (សន្លប់) ។ ៤.ឈ្មោះ ម៉ី លាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលទ្រា ឃុំ រំចេច ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់) និង ៥.ឈ្មោះ ជា ផាន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ព្រៃបាស្រី ឃុំជយ័កំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់)  ។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ប្រជាជន មកធ្វើបុណ្យផ្កា នៅវត្តជាច្រើននាក់ ក្នងនោះមានមកពី ខេត្តព្រៃវែង ហើយនាំគ្នាស្នាក់ នៅក្នុងវត្តស៊ីធរ ០១យប់ ។ លុះដលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ០៦៖៥៥នាទី ជនរងគ្រោះ បាននាំគ្នាហូបស្រា ត្រាំគ្រាប់ស្លែង  (ថ្នាំប្រើប្រាស់ផ្ទាល់ខ្លួន) របស់លោកព្រះនាម សេក ញ៉ាញ់ ព្រះជុន្ម ៦៩ វស្សាគង់នៅ វត្តស៊ីធរ បណ្តាលឲ្យពុលស្លាប់ ០៣នាក់ ពេលបញ្ជូនដល់ មន្ទីរពេទ្យ បង្អែកស្រុកពារំាង ខេត្តព្រៃវែង ហើយដោយសារ ស្ថានភាពពុល ខ្លាំងពេក ជនរងគ្រោះទាំង ២នាក់ ត្រូវបានបញ្ជូន ទៅកាន់ភ្នំពេញ ដើម្បីជួយ សង្គ្រោះបន្ទាន់ ៕

ដកស្រង់ពី៖ដើមអម្ពិល