Social Network

ខឹងមាន សង្សារថ្មី បុរសម្នាក់ ទិញកាំបិត ចិតបន្លែ ចុងស្រួច ចាក់នារីសង្សារ ជាប់នៅកណ្តាលខ្នង ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ

ភ្នំពេញ ៖ សមត្ថកិច្ច នគរបាល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោល បានរាយការណ៍ ដឹងថា នៅល្ងាចថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០១៥នេះ មានករណី បង្កហឹង្សា ដោយចេតនា មួយបានកើតឡើង ដោយបុរសម្នាក់ ខឹងនារីជាសង្សារ ទៅទាក់ទង មានសង្សារថ្មី ក៏ទៅទិញ កាំបិតចុងស្រួច ដើម្បីគំរាមនារី ជាសង្សារឲ្យឈប់ ទាក់ទងគ្នាមួយ ប្រុសថ្មី ទើបឈានដល់ ការចាក់ឲ្យរង របួសធ្ងន់ កាំបិតជាប់ កណ្តាលខ្នង ។

សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ករណីហឹង្សា ដោយចេតនា បង្កឡើយដោយ ជាសង្ស័យ ឈ្មោះ ឆាយ ណូរ៉ាត្យា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២២ ផ្លូវលំ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ចំណែកឯនារី រងគ្រោះឈ្មោះ សុខ ឆវឡា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ១៧៧ ផ្លូវ១៣៨ ក្រុម៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលជាកន្លែងកើត ហេតុតែម្តង ។

តាមចម្លើយ សារភាពរបស់ ជនសង្ស័យ បានឲ្យដឹងថា មុនពេលកើត ហេតុជនសង្ស័យ បានធ្វើ ដំណើរពីខេត្តបាត់ដំបង មកផ្ទះជនរងគ្រោះ នៅម៉ោង ១៖៣០នាទីរសៀល ហើយរូបគេបានទៅ ផ្សារអារ៉ូណា ដើម្បីទិញកូនកាំបិត ចិតបន្លែ ដងជ័រមួយ យកមកទុក គំរាមជនរងគ្រោះ ពីបញ្ហារឿង ជនរងគ្រោះ មានសង្សារថ្មី ។

ភ្លាមនោះ ជនសង្រ័យ បានអូសដៃជនរងគ្រោះ ទៅបន្ទប់ខាងក្រោយ ហើយជនរងគ្រោះ ក៏បានទាញដៃឈ្មោះទូច ដែលត្រូវជាបងប្អូន ជនរងគ្រោះ ទៅជាមួយដែរ បន្ទាប់មក ជនសង្ស័យក៏បាន ដកកូនកាំបិត ពីក្នុងហោប៉ៅខោ របស់ខ្លួន ចាក់ជនរងគ្រោះ នឹងកាំបិតចំពីក្រោយ ក្រោមស្លាបប្រជៀវ ផ្នែកខាងស្តាំ ក្រោយមកសមត្ថកិច្ច ប៉ុស្តិ៍បានអត្តរាគមន័ ឃាត់ខ្លួនជនសង្ស័យ យកមក ស្នាក់ការប៉ុស្តិ៍ រីឯជនរងគ្រោះ បានបញ្ជូនទៅ មន្ទីរពេទ្យ ព្រះកុសុមះ ដើម្បីសង្គ្រោះបន្ទាន់ ៕

ដកស្រង់ពី៖ដើមអម្ពិល