Social Network

ផ្ទះលោកគ្រូកីឡានៅវិទ្យាល័យកំពង់ស្ពឺ ត្រូវភ្លើងឆេះខ្ទេចទាំងព្រឹកនៅក្រុងច្បារមន

(កំពង់ស្ពឺ)៖ ផ្ទះរកស៊ីបញ្ចូល ហ្គាសដែលម្ចាស់ផ្ទះ ត្រូវបានគេស្គាល់ថា ជាលោកគ្រូមីន បង្ហាត់ខាងកីឡា នៅវិទ្យាល័យ កំពង់ស្ពឺ ស្ថិតនៅសង្កាត់ រការធំ ត្រូវបានភ្លើងឆាបឆេះ បំផ្លាញខ្ទេច គ្មានសល់ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ដែលទំហំ នៃការខូចខាត អស់ប្រមាណ ១០ម៉ឺនដុល្លារ ។

ភ្នាក់ងារ  បានរាយការណ៏ថា ក្រៅពីបំផ្លាញ ផ្ទះទាំងស្រុង ទ្រព្យសម្បត្តិ អស់ជាច្រើននោះ រថយន្តម្ចាស់ផ្ទះម៉ាក Hilander មួយគ្រឿង ក៏ត្រូវបានបំផ្លាញ ផងដែរ ។ តាមសេចក្តីរាយការណ៏ដដែល ករណីអគ្គិភ័យនេះកើតឡើងបណ្តាល មកពីកូនធម៏ម្ចាស់ ដែលរកស៊ីផ្សារ កាំបិតដែក នៅខាងមុខផ្ទះ បានឆ្លងទៅហ្គាស បណ្តាលឲ្យឆេះផ្ទះខ្មែរ ជនជាតិឥស្លាម មួយនេះខ្ទេចតែម្តង បើទោះបីកម្លាំង ពន្លត់អគ្គិភ័យ បានមកជួយអន្តរាគមន៏ក៏ដោយនោះ ៕ 

ដកស្រង់ពី៖ដើមអម្ពិល