Social Network

ស្លាប់ និងរបួសធ្ងន់ស្រាល ៤០នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨ ខែកញ្ញា

ភ្នំពេញ៖ យ៉ាងហោចណាស់ អ្នកដំណើរ លើដងវិថី ៧នាក់ បានស្លាប់ ១៩នាក់ រងរបួសធ្ងន់ និង ១៤នាក់ រងរបួស ស្រាលក្នុងឧប្បត្តិ ហេតុគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ ។

យោងតាម របាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិល មិញនេះ គ្រោះថ្នាក់ចរា ចរណ៍ បានកើតឡើង ចំនួន១៥ ហើយបង្កឲ្យខូចខាត យានយន្តសរុប ៣៣គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ២១ គ្រឿង, រថយន្តធុនតូច ៩គ្រឿង, រថយន្តធុនធំ ២គ្រឿង, កង់ ១គ្រឿង និងថ្មើរជើង ២នាក់ ។

របាយការណ៍បន្តថា មូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ៧លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ១លើក, មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ៥លើក ក្នុងនោះអ្នក មិនពាក់មួកពេលគ្រោះថ្នាក់ មាន ៣៥នាក់ (យប់ ១៧នាក់) ។

របាយការណ៍ ក៏បានបង្ហាញ ពីទិន្នន័យ នៃការផាកពិន័យ ទៅលើរថយន្ត ល្មើសច្បាប់ផងដែរ ។ នៅថ្ងៃម្សិលមិញនេះ កម្លាំងសមត្ថកិច្ច បានផាកពិន័យ រថយន្តល្មើសច្បាប់ សរុបចំនួន ៥០១គ្រឿង ស្មើនិង ៥១៨ករណី ។ ល្មើសក្រដាស ស្នាមមាន ៣៣៦ គ្រឿង ស្មើនឹង ៣៣៦ ករណី ។ ចំពោះករណីល្មើស បច្ចេកទេសវិញ មាន ១៦៩គ្រឿង ស្មើនឹង ១៨២ករណី ។ ដោយឡែកម៉ូតូ ត្រូវបានពិន័យ សរុប ចំនួន ៨៥០គ្រឿង ៕

ដកស្រងពី៖ដើមអម្ពិល