Social Network

លួចគេវាគ្រាន់ គេទាន់វាក្រែល! ចោរឆក់ម្នាក់បិះអស់ជីវិត ក្រោយប្រជាពលរដ្ឋព្រួតវាយសំពង កុំតែសមត្ថកិច្ចជួយទាន់

(ភ្នំពេញ)៖ ចោរឆក់ កាបូបម្នាក់ ក្នុងចំណោម បក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ  ព្រួតវាយសំពង ស្ទើរអស់ជីវិត កុំតែកម្លាំង នគរបាល ជួយអន្តរាគមន៌ទាន់ ក្រោយពីពួក គេទាំង ២នាក់ បានធ្វើសកម្មភាព ឆក់កាបូបនារី វ័យក្មេងម្នាក់ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុច តាមដង ផ្លូវលេខ៥៦៦ របងក្រសួង សុខាភិបាល សង្កាត់បឹងកក់ទី២ ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ខណៈកំលាំង នគរបាល ប៉ុស្តិ៍បឹងកក់ទី១ និងប៉ុស្តិ៍បឹងកក់ទី២ ចុះល្បាតនោះ ស្រាប់តែមាន ករណីឆក់កាបូប ពេលនោះកម្លាំងទាំង ២ប៉ុស្តិ៍ បានសហការ គ្នាធ្វើការបង្រ្កាប រហូតឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាក់ស្តែងខណ: ម្នាក់ទៀត រត់គេចខ្លួនបាត់ ។ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ណាំ សុវណ្ណ ហៅ បញ្ញា អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៤E ផ្លូវលេខ ៦១២ សង្កាត់បឹងកក់ទី២ ហើយក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកណូវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CV-1325 ។ ដោយឡែកជនរងគ្រោះ ឈ្មោះ ទឹង ស្រីធាន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ក្លឹបហាត់ប្រាណ ដឺផ្លេស ។

មុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញពីផ្ទះ នៅម្តុំផ្សារទួល គោកតាមបណ្តោយផ្លូវ លេខ៥៦៦ របងក្រសួងសុខាភិបាល ក្នុងគោលបំណង ទៅធ្វើការ តែត្រូវបានជនល្មើស ចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង មកពីក្រោយឆក់ យកកាបូបលុយ រួចរត់គេច តែបានទៅបុក អ្នកដំណើរ ដួលក៏ត្រូវបានកំលាំង  ដេញតាមចាប់ បានជាក់ស្តែង ។ បច្ចុប្បន្នកម្លាំង សមត្ថកិច្ច កំពុងស្រាវជ្រាវ និងកសាងសំណុំ រឿងបញ្ជូន ទៅសាលាតំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ fresh News