Social Network

ជនជាតិអូស្រ្តាលី ជាអ្នកទេសចរ ដេកស្លាប់លើកប៉ាល់

ភ្នំពេញ ៖ ជនជាតិអូស្រ្តាលី ជាអ្នកទេសចរ ដេកស្លាប់លើកប៉ាល់ នៅចំណុចចំណត កប៉ាល់ផែថ្ម ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ហើយត្រូវបាន គេឃើញកាលពី វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ។

សមត្ថកិច្ចបាន ឲ្យដឹងថា ជនរងគ្រោះឈ្មោះ  DAVID WILLIAM ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៦៧ឆ្នាំ បានដួលស្លាប់ ក្នុងបន្ទប់លេខ ៣០៩ នៅលើកប៉ាល់ ឈ្មោះ AMALOTUS ដែលជាកប៉ាល់ ទេសចរណ៍ មកពីប្រទេស វៀតណាម ។

តាមការបំភ្លឺ របស់ប្រពន្ធ ជនរងគ្រោះ មុនពេលកើតហេតុ ជនរងគ្រោះ និង ប្រពន្ធ ឈ្មោះ ALISON JEAN. អាយុ ៥៩ឆ្នាំ ជនជាតិ អូស្រ្តាលី បានដេកនៅ លើគ្រែជាមួយ ជនរងគ្រោះ (ប្តី ) បន្ទាប់មក ប្តីរបស់គាត់បានក្រោក ដើរចូលបន្ទប់ទីក ប្រហែល ២ ទៅ ៣នាទី គាត់ក៍ លឺសូរសំឡេង ក្តាំង គាត់ក៍រត់ចូល ទៅមើលហើយ ក៍ឃើញ ប្តីរបស់គាត់ ដកចង្ការ មាន់ ហើយស្លាប់ តែម្តង ហើយកន្លងមក ជនរងគ្រោះ កើត ជំងឺ ទឹកនោមផ្អែម និងជំងឺបេះដូង ។ ក្រោយកើតហេតុ នគរបាលបច្ចេកទេស កោសល្យវិច្ច័យ និងតំណាងស្ថានទូត កំពុងនៅ ពិនិត្យសព បន្ត នៅកន្លែងកើតហេតុ ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល