Social Network

មន្រ្តីយោធាម្នាក់ និងមិត្តភក្តិម្នាក់ ថ្លើមធំហ៊ាន បាញ់កាំភ្លើង មួយគ្រាប់ នៅជិតប៉ុស្តិ៍នគរបាល បឹងព្រលឹត

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ នឹងបក្សពួកម្នាក់ ពិតជាថ្លើមធំ មែនហ៊ានជិះម៉ូតូឌុប មកបាញ់មួយគ្រាប់ជិត ប៉ុស្តិ៍បឹងព្រលឹត ហើយហេតុការណ៌នេះ បានកើតឡើង នៅវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥

ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ពីផ្ទុះអាវុធ ហើយបាន ព្យាយាមជិះម៉ូតូ គេចេញ រហូតមកជិតដល់ វិទ្យាល័យទួលទំពូង ស្ថិតក្នុងសង្កាត់ ទួលទំពូង ខណ្ឌចំការមន ត្រូវបានកម្លាំង អាវុធហត្ថ ខណ្ឌចំការមន ចាប់ខ្លួនបានភ្លាម ហើយត្រូវបាន បញ្ជូនទៅកាន់ទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ក្រុងភ្លាមៗផងដែរ ។

មន្រ្តីយោធាដែលហ៊ានបាញ់ បោះសេរីនោះ គឺប្រើប្រាស់ Glock ។ នៅក្នុងករណី ផ្ទុះអាវុធនេះដែរ ប៉ូលិសពុំទាន់ដឹងថា ជាករណីអ្វីមួយ ឲ្យពិតប្រាកដនោះទេ ព្រោះរឿងហេតុ នៃការផ្ទុះអាវុធនេះ ស្ថិតនៅក្នុងការ សាកសួរ របស់អាវុធ ហត្ថក្រុងភ្នំពេញ ៕

ដកស្រង់ពី៖ដើមអម្ពិល