Social Network

អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ របស់រោងចក្រកាត់ដេរ មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ នៅវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មាន ករណីអគ្គិភ័យ ឆាបឆេះឃ្លាំង ឆេះក្រណាត់ យ៉ាងសន្ធោសន្ធៅ នៃរោងចក្រ មួយកន្លែង ស្ថិត នៅតាមបណ្តាយផ្លូវ ៥៩៨ ភូមិបាយ៉ាប (ក្បែរផ្លូវកែងទៅ ផ្លូវហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា នៅពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ព្រមទាំងរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បាននឹងកំពុងចេញ ទៅជួយអន្តរាគមន៍ ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុនោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល