Social Network

អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចាប់បក្ខពួកចោរប្លន់ ដែលមានគ្នា២០នាក់ ជិះម៉ូតូ១០គ្រឿង វាយប្លន់ម៉ូតូនៅ ខណ្ឌដង្កោ

ភ្នំពេញ ៖ បន្ទាប់ពីបើកការ ស្រាវជ្រាវ និងសុំកិច្ចសហការពី សមត្ថកិច្ច ខណ្ឌដង្កោនោះ កម្លាំងអាវុធហត្ថ ខណ្ឌ ពោធិ៍សែនជ័យ បានចាប់ខ្លួន បក្ខពួកចោរ ប្លន់ម្នាក់ និងដកហូតម៉ូតូ Scopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1CM-1837

ដែលជនសង្ស័យ រូបនេះ រួមជាមួយ ក្រុមរបស់ខ្លួន មានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូ ១០គ្រឿង បានទៅវាយប្លន់ យកម៉ូតូ១គ្រឿង នៅម៉ោង ៣៖២៥នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងជើង ក្លោងទ្វារ វត្តគោកខ្សាច់ ស្ថិតក្នុង ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

មន្រ្តីអាវុធ ហត្ថខណ្ឌ ពោធិសែនជ័យ បានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ រ៉ន ចាន់រតនា អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនចំណុច មុខផ្ទះលេខA10 ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ។

សូមបញ្ជាក់ថា នៅម៉ោងកើត ហេតុខាងលើ មានករណីប្លន់ មួយលើក បង្កឡើងដោយ ជនសង្ស័យ មានគ្នា ប្រហែល ២០នាក់ មធ្យោបាយម៉ូតូ ១០គ្រឿង បានវាយទៅលើ ភាគីម្ខាងទៀត ដែលមានឈ្មោះ ពូន ផល្លីន អាយុ២៤ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅ ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ យកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក SCOPY ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-1837 ប៉ុន្តែក្រុមចោរ បានបន្សល់ទុក នូវម៉ូតូមួយ គ្រឿងម៉ាក NEX ពណ៌គ្មានស្លាកលេខ ។ បច្ចុប្បន្នកម្លាំង អាវុធហត្ថ ខណ្ឌពោធិសែនជ័យ កំពុងស្រាវជ្រាវ រកបក្ខសពួកបន្តទៀត  ៕

ដកស្រង់ពី៖ដើមអម្ពិល