Social Network

ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែតុលាម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៨នាក់់ បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង៣នាក់រង របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

ប្រភពព័ត៌មាន ដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១៤លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ៦គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន១៤គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង និងថ្មើរជើង១នាក់ ហើយមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ រួមមានល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់៣លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទិ្ធ១លើក, បត់គ្រោះថ្នាក់១លើក, សុខភាពងងុយដេក១លើក, កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់ មាន១៦នាក់ (យប់២នាក់) ។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញ នេះ កម្លាំងនគរបាល ចរាចរណ៍បានធ្វើការ ផាកពិន័យ រថយន្តសរុបចំនួន ២០០២គ្រឿង (រថយន្តធំ ៩៩៩គ្រឿង) ស្មើនិង២០២៩ករណី ល្មើសក្រដាសស្នាមមាន ១២០៦គ្រឿង ស្មើនឹង១២០៦ករណី, ចំពោះករណីល្មើស បច្ចេកទេស៧៩៦គ្រឿង ស្មើនឹង៨២៣ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យ សរុបចំនួន១១០១គ្រឿង ៕

ដកស្រង់ពី៖ Freshnew