Social Network

ជំពាក់លុយជនរងគ្រោះ អត់មានលុយសង ជួលឃាតកចាក់ សម្លាប់ជនរងគ្រោះ

ក្រចេះ ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណី ឃាត់កម្មមួយ បានកើតឡើងដោយ ជនសង្ស័យ ម្នាក់ បានចាក់ សម្លាប់ស្ត្រីម្នាក់ ដេកគ្រោម ផ្ទះម្នាក់ឯង បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលា ម៉ោង២និង៤០នាទី រំលងអាធ្រាត់ ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ចបាន ឲ្យដឹងថា ករណីឃាត់កម្មគិត ទុកជាមុនបង្កឡើង ដោយជនសង្ស័យម្នាក់ បានយក ថ្នាំដាក់បំពុល សម្លាប់សត្វឆ្កែ របស់ជនរង គ្រោះហើយ ចូលទៅក្រោមផ្ទះ យកដែកចុងស្រួច ចាក់ចំដើម ទ្រូង ខាងឆ្វេង ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ នៅលើប៉ៅអ៊ីក្រោម ផ្ទះយ៉ាងអណោច អធម៍បំផុត ។

ហើយជនរងគ្រោះ មានឈ្មោះ ហ៊ិន ភាព ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ អ្នករកស៊ីរាប់លុយ និងចងការ ប្រាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ ។  លោកឈិន សំបូរ អធិការង ស្រុកសំបូរ បានឲ្យដឹងថា ក្រោយពីកើត ហេតុលោកដឹក នាំកលាំងចុះទៅ ត្រួត ពិនិត្យនិង ស្រាវជ្រាវ រហូតដល់ម៉ោង ១២ថ្ងៃ ត្រង់ឃាត់ខ្លួនជនសង្សយ័បានម្នាក់ ។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះឡឹក ចាន់វាសនា ហៅក្លូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំ ជាមួយជនរងគ្រោះ ។

លោកបន្តទៀតថា ក្រោយពីឃាត់ ខ្លួនជនសង្ស័យរូបនេះ ហើយក៍ ឈានទៅឃាត់ ខ្លួនជនសង្សយ័ ម្នាក់ទៀត ឈ្មោះស៊ុន វានី ហៅវិន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅ ភូមិចង្ហប ឃុំក្បាលដំរី ខេត្តក្រចេះ ។ ហើយការឃាត់ខ្លួនជន សង្សយ័នេះ ដោយសារ ជនសង្សយ័ បានជួលឈ្មោះឡឹក វាសនា ហៅក្លូ អោយទៅសម្លាប់ ជនរងគ្រោះ ក្នុងតំលៃ ២០០០០០០៛ (ពីរលានរៀល)តាំងពី ៣ខែមុន ហើយជនសង្សយ័ ឈ្មោះឡឹក វាសនា បានទៅជួល គេបន្តតែគេ មិនធ្វើហើយ ឈ្មោះឡឹក វាសនា ចាយលុយអស់ ហើយជនសង្សយ័ ឈ្មោះស៊ុន វានី ក៍បានទាលុយ ពីឈ្មោះឡឹក វាសនាវិញ តែមិនមានលុយសង ទើបសំរេច ទៅសម្លាប់ ជនរងគ្រោះ តែម្ដងទៅ ។

មូលហេតុដែល ជនសង្សយ័ឈ្មោះ ស៊ុន វានី ហៅវិនជួល ឈ្មោះឡឹក វាសនា អោយទៅសម្លាប់ ជនរងគ្រោះ ព្រោះជនសង្សយ័ (ស៊ុនវានីហៅវិន) បានចងការប្រាក់ពី ជនរងគ្រោះចំនួន ៣៥០០ដុល្លារ អាមេរិកមិនបាន សងជាច្រើនខែឆ្នាំ ហើយការប្រាក់ ទាំងការទាំង ដើមឡើង ដល់ចំនន ៧០០០ដុល្លារ ទើបឈានដល់ ជួលកេឲ្យសម្លាប់ ជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្សយ័ទាំង ២នាក់ ត្រូវយកទៅឃុំ បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកសំបូរ ដើម្បីសួរនាំ និងកសាងសំណុំរឿងបន្ត ៕

ដកស្រង់ពី៖ដើមអម្ពិល