Social Network

បញ្ជូនខ្លួនជនជាតិចិន បីនាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូង ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានកសាង សំណុំរឿង បញ្ជូនខ្លួន ជនជាតិចិន ចំនួនបីនាក់ និងជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

ទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាង បានជាបន្តរបន្ទាប់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ជនសង្ស័យ ជាមនុស្សប្រុសទាំង៤ នាក់នោះ រួមមាន ១. ឈ្មោះ ដួង រដ្ឋា អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ។ ២.ឈ្មោះ YANG FAMENG អាយុ ៣៤ ឆ្នាំ ។ ៣. ឈ្មោះ WU GUIZHE អាយុ ៤៨ ឆ្នាំ ។ ៤. ឈ្មោះ SHEN GUANG FENG អាយុ ៤១ ឆ្នាំ ។

ជនជាតិចិន បីនាក់នេះ មានមុខរបរមិនពិតប្រាកដ ។ វត្ថុតាងដកហូតមាន សារធាតុញៀន ច្រើនប្រភេទដូចជា មេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨,៩៥ ក្រាម(ទម្ងន់សុទ្ធ), កេតាមីន (K) ទម្ងន់ ៩៨,១៣ ក្រាម(ទម្ងន់សុទ្ធ) , អេចស្តាស៊ី ( MDMA) ២០,២០ ក្រាម, មេតំហ្វេតាមីន ( YW) ទម្ងន់ ៩,១៦ ក្រាម រួមនឹងមានរថយន្ត ម៉ាក LEXUS ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI 2755 ,ម៉ូតូ១គ្រឿង និងសម្ភារះប្រើប្រាស់ មួយចំនួន៕

ដកស្រង់ពី៖រស្មីកម្ពុជា