Social Network

ឃាត់ខ្លួន​តាម​ដីកា​(​មេក្រុម​កា​រ៉េ​ម​កី​)​​​បង្ក​អសន្តិ​សុខ​​ក្នុង​ក្រុង​សិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ ដីកាឃាត់ខ្លួនយុវជនម្នាក់ដែលជាមេក្រុមការ៉េមកី និងជាមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀនបង្កភាពអសន្តិសុខដែលការឃាត់ខ្លួនធ្វើឡើង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យមានឈ្មោះ គង់ ចិនតឺ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមួយ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបានអនុវត្តតាមដិការបង្គាប់អោយចាប់ខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៨៥៦ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១របស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដែលបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាស្ថានទម្ងន់ទោសទៅវិញទៅមក) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ក្រោយទទួលដិការកម្លាំងជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនហើយជនសង្ស័យឈ្មោះ គង់ ចិនតឺ ជាមុខសញ្ញាមេក្រុមការ៉េមកី និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនិងបង្កអសន្តិសុខក្នុងក្រុងសិរីសោភ័ណ៕

ដកស្រង់ពី៖កោះសន្តិភាព