Social Network

បញ្ជូនជនជាតិចិន ជំរិតទារប្រាក់តាម ប្រព័ន្ធអ៊ិនធើណេត ១៦៨នាក់ ទៅស្រុកកំណើត

ភ្នំពេញ៖ ជនជាតិចិន ដែលប្រើប្រាស់ ទឹកដីកម្ពុជា ជាទីតាំង ធ្វើសកម្មភាព ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធើណេត ១៦៨នាក់ ត្រូវបានចាប់បញ្ជូន ឲ្យត្រឡប់ ទៅស្រុកកំណើតវិញ កាលពីម៉ោងជាង នៅម៉ោងជាង ១២រំលងអធ្រាត្រ នាឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ។

ការបញ្ជូននេះ ធ្វើឡើងក្រោមកិច្ច សហការរវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋាន ព្រហ្មទណ្ឌប្រទេសចិន ។ ជនជាតិចិនទាំង ១៦៨នាក់នេះ មានស្រី ១៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួននៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ បន្ទាប់ពីរកឃើញថា ពួកគេ បានធ្វើសកម្មភាពចាប់ ជំរិតតាមប្រព័ន្ធ អ៊ិនធើណេត ៕

ដកស្រង់ពី៖ដើមអម្ពិល