Social Network

ផ្ទុះក្បាលបូមប្រេង ABS រថយន្ត បណ្តាលអោយ ជាងម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញៈ គ្រោះថ្នាក់ដ៏គួ រអោយសង្វេគ មួយបានកើតឡើង កាលពីវេលម៉ោង ១៥៖៤០នាទី រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារមេជាង ក្រឡឹងម្នាក់ បានធ្វើអោយ ផ្ទុះក្បាល បូបប្រេង ABS របស់រថយន្តម៉ាក Toyota Pruis មួយគ្រឿងខ្ទាតចំ ជាងម្នាក់ទៀត ដែលឈរនៅក្បែរនោះ បណ្តាលអោយ ស្លាប់ភ្លាមៗនៅកន្លែង នៅចំណុចផ្ទះ ១២១Aផ្លូវ១៥៦ ស្ថិតក្នុងភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

បើតាមអ្នកដែល បានឃើញផ្ទុះក្បាល បូបប្រេងនេះ បានប្រាប់ថា គឺមានមេជាងម្នាក់ទៀត បានយកក្បាល បូបប្រេងABS របស់រថយន្ត Pruisនេះ ទៅក្រឡឹងហើយពេល កំពុងក្រឡឹង ក្បាលបូបប្រេងនោះ បានផ្ទុះត្រូវចំក្បាល ជាងម្នាក់ទៀត ដែលកំពុងឈរ នៅក្បែរ រយះធ្វើអោយជាងរូបនោះ ប្រកាច់ស្លាប់ភ្លាមៗ តែម្តង ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទ្រៀលវណ្ណារ៉ា ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយភ្លាមនោះក៏ បានឃាត់ខ្លួនមេជាងក្រឡឹង ដែលបង្ករឈ្មោះកែវ យ៉ុង ភេទប្រុស អាយុ ៧៣ មានទីលំនៅត្រង់ កន្លែងកើតហេតុតែម្តង រឺឯសពវិញត្រូវ បានក្រុមគ្រួសាររៀបចំ នឹងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំនើត៕








ដកស្រង់់ពី៖ដើមអម្ពិល