Social Network

ងាប់និងរបួស គោ៤ក្បាល ដោយសាររថយន្ត ដឹកស្រាបៀរបុក

 កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលា ម៉ោង១១ និង៣០នាទី ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ចំការគរ  លើផ្លូវលេខ ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ៣៩-៤០ ស្ថិតនៅភូមិ ស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់  បង្កឡើង ដោយរថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌លឿង គ្មានស្លាកលេខ ដឹកស្រាបៀរ  បានបុកគោ ចំនួន៤ក្បាល បណ្តាលឲ្យងាប់និង របួស ។

 សមត្ថកិច្ច បានឲ្យដឹងថា បើកបរដោយ ឈ្មោះឈ្មោះ ហួរ ឡុង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ក្រាំងពលទេព សង្កាត់រកាធំ កំពង់ស្ពឺ (ជាអ្នកបើក)និងឈ្មោះ ថេត ភេទប្រុស អាយុ២៣ឆ្នាំជាព្រួនៅកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹង បន្តថា មុនពេល កើតហេតុ រថយន្តខាងលើ បើកដឹកស្រាបៀរ ពីកើតទៅ លិចក្នុង គោល បំណង យក ស្រាបៀទៅ អោយម៉ូយ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែវាក់នឹង គោវ៉ូងរបស់អ្នក ភូមិស្រែវៀន ដោយបើកបរ ក្នុងស្ថាន ភាពលឿន ស្របនឹងផ្លូវ ចុះចំណោត ផងនោះ ក៏បុកគោ ចំនួន០២ក្បាល បណ្តាលអោយ របួស១ក្បាល និងងាប់០១ក្បាល រួចបន្តល្បឿន ទៅមុខចម្ងាយ១៦០ម៉ែត្រ ទៅបុកគោចំនួន 0២ក្បាលទៀត បណ្តាលអោយ របួស0១ក្បាល និងងាប់0១ក្បាល ទៀត ។ ចំណែករថយន្ត ខូចផ្នែកខាងមុខ បន្តិចបន្តួច ។ សមត្ថកិច្ច បន្តបន្តថា ម្ចាស់គោ ទី១ឈ្មោះ ផូ គឿ ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរ មេភូមិ ស្រែវៀន ២. ឈ្មោះ ឆាយ សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ធ្វើស្រែ ៣.  ឈ្មោះ ផាត វិត ប្រុស អាយុ ៣២ឆ្នាំ ។

ក្រោយពី កើតហេតុរថយន្ត និងគោ បានយកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ឱរ៉ាល់ហើយបានធ្វើការ សម្របសម្រួលគ្នា ដោះស្រាបញ្ចប់រឿង ដោយម្ចាស់រថយន្តបង់ ៨០ម៉ឺនរៀល ទៅអោយម្ចាស់គោ ៕


 

ដកស្រង់ពី ៖ ដើមអម្ពិល