Social Network

ករណី​នាង​ក្រមុំ ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​​​ បាន​ហើយ គឺជា​មនុស្ស​ ជិតខាងគ្នា

ខេត្តបាត់ដំបង ៖ ទីបំផុតទៅ មុខសញ្ញាដែល ជាជនដៃដល់ ចាប់នារីក្រមុំ រូបស្រស់ម្នាក់ ដែលកំពុងអង្គុយ លាងសណ្តែក នៅផ្ទះក្បែរ មាត់ស្ទឹងត្រូវ កម្លាំងប៉ូលិស ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ស្ថិតនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះមាន កម្លាំងស្រុកសង្កែ, កម្លាំងស្នងការ និងកម្លាំង ប៉ូលិសក្រុង បាត់ដំបង ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ កុសល អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ ខាងលើ និងមានប្រពន្ធពោះធំ ។ ជនសង្ស័យដោយ ដឹងខ្លួនមុននោះ បានព្យាយាម ពួនសំងំក្នុងចម្ការ តែត្រូវកម្លាំង ប៉ូលិសនាំគ្នា ស្វែងរករហូត ឃាត់ខ្លួនបានតែម្តង ។ ចំណែកឯ នារីរងគ្រោះដែល បាត់ខ្លួនឈ្មោះឆាំ ស្រីរ័ត្ន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅសាលានេតយ៉ង់ ។

បើតាមការ សារភាពរបស់ ជនសង្ស័យ ជាបឋមថា រូបគេពិតជាបាន ធ្វើសកម្មភាព ចាប់នារីរងគ្រោះមែន ក្នុងបំណងចាប់រំលោភ តែត្រូវនាង តដៃបានយកកន្ត្រៃ មកចាក់ចំពោះ របស់ខ្លួន ។ ពេលនោះ ខ្លួនខឹងក៏វាយដំ នាងរហូតដល់សន្លប់ រួចអូសនាងទៅ មាត់ស្ទឹងដើម្បីរំលោភ តែឱកាសមិន អំណោយផល ខ្លួនអូសនាង ដល់កណ្តាល ស្ទឹងទម្លាក់ចោល រួចគេចខ្លួនទៅ ។

ប្រភពបន្តថា រហូតមកដល់ម៉ោងនេះ នារីរងគ្រោះដែល បាត់ខ្លួនឈ្មោះឆាំ ស្រីរ័ត្ន គេនៅមិនទាន់ដឹងថា តើនាងមានវាសនា បែបណានោះទេ តែប្រសិនជា នាងស្លាប់មែន ប្រហែលជាអាចអណ្តែត នៅចំណុចណាមួយ ក្នុងស្ទឹងសង្កែ នោះហើយ ។ ករណីនេះ ត្រូវសមត្ថកិច្ច អះអាងថា គឺជាករណីឃាតកម្ម គិតទុកជាមុន ដែលត្រូវដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕







ដកស្រង់ពី ៖ កោះសន្តិភាព