Social Network

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ បណ្តេញ ជនសង្ស័យ ជនជាតិចិន មិនពាក់ព័ន្ធ នយោបាយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានថ្លែងថា ការអនុវត្ត ច្បាប់អន្តោប្រវេសន៍កម្ពុជា ក្នុងករីណ ចាប់បណ្តេញ ជនសង្ស័យ ជនជាតិចិន ជាច្រើនរូប ទៅកាន់ ប្រទេសចិន វិញនោះ គឺវាមិនពាក់ព័ន្ធ បញ្ហានយោបាយ នោះទេ។ នេះបើយោង តាមគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ។

ក្នុងពិធី ចែករំលែក បទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការគ្រប់គ្រង សភាពការណ៍ សន្តិសុខ សណ្តាប់ ធា្នប់សាធារណៈ សម្រាប់ការ បោះឆ្នោត និងក្រោយពេល បោះឆ្នោត នៅកម្ពុជានៅ សាលាបណ្ឌិត សភានគរបាល កម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេច ស ខេង បានចាត់ទុក ជនសង្ស័យ ជនជាតិចិន ចំនួន ១៦៨នាក់នោះ ជាក្រុមឧក្រិដ្ជ ជនឆ្លងដែន ដែលមាន អង្គការចាត់ នៅស្រុកចិន ហើយបានមក តាំងមូលដ្ឋាន ខេត្តព្រះសីហនុ ធ្វើសកម្មភាព ចាប់ជំរិតទារយក ប្រាក់ពីក្រុមឈ្មួញ អ្នកវិនិយោគ អ្នករកស៊ី និង អាជីវករ ជា ដើមនៅប្រទេសចិន តាមរយៈ ប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធIntenet និងប្រព័ន្ធOnlineនានា។

សម្រាប់ការ ចុះស៊ើបអង្កេត តាមចាប់ឃាត់ ខ្លួនជនសង្ស័យ ជនជាតិចិនទាំងនោះ គឺបានធ្វើឡើង បន្ទាប់ពីមាន ដីការនគរបាលរបស់ប្រទេសចិន បានស្នើសុំកិច្ច សហប្រតិបត្តិការ ជាមួយកងកំលាំង នគរបាលកម្ពុជា និងយោងតាម ច្បាប់អន្តោប្រវេសន៍ កម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងកម្លាំង អន្តោប្រវេសន៍ខេត្តព្រះសីហនុ សហការជាមួយ សមត្ថកិច្ចចិន ចូលឃាត់ខ្លួន នៅភូមិគ្រឹះ ២កន្លែង ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្បែរឆ្នេរអូរឈើទាល រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ជនសង្ស័យជនជាតិចិន១៦៨នាក់ ត្រូវបានចាត់ បញ្ជូនតាមជើង យន្តហោះពិសេស របស់នគរបាល ប្រទេសចិន។

សម្តេច ក្រឡាហោម បញ្ជាក់ថា សម្រាប់ជន សង្ស័យទាំងនោះ បើកម្ពុជា មិនចាត់វិធានការ បង្ក្រាបឲ្យទាន់ ពេលពេលនោះទេ នឹងធ្វើឲ្យ ប៉ះពាលដល់ សន្តិសុខជាតិ ប៉ះពាលដល់ការវិនិយោគទុនបរទេស និងសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី ៖ ដើមអម្ពិល