Social Network

សាកសព​ នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុស​មុន​នេះ​បន្តិច

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ សាកសពនារីរងគ្រោះដែលបាត់ខ្លួន ដោយត្រូវជនសង្ស័យប៉ងរំលោភ រួចវាយទម្លាក់ទឹកស្ទឹងនោះ ត្រូវក្រុមគ្រួសារប្រទះឃើញហើយនៅចំណុចស្ទឹងសង្កែត្រើយខាងលិច ចម្ងាយពីកន្លែងកើតហេតុ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃដដែល នេះ និងស្តាប់ពីចម្លើយសារភាពជាក់លាក់រួចមក បានសន្និដ្ឋានថា នារីរងគ្រោះអាចស្លាប់នៅក្នុងទឹកស្ទឹងសង្កែហើយ ទើបកម្លាំងសមត្ថកិច្ចស្រុកសង្កែ, កម្លាំងក្រុងបាត់ដំបង, កម្លាំងស្រុកឯកភ្នំ និងកម្លាំងស្នងការខេត្ត រួមទាំងសាច់ញាតិនារីរងគ្រោះ បានចេញស្វែងរកសាកសពនាងឆាំ ស្រីរ័ត្ន តាមដងស្ទឹងសង្កែ ដោយខ្លះជិះកាណូត ខ្លះស្វែងរកលើគោកតាមមាត់ស្ទឹង ៕

ដកស្រង់ពី ៖ កោះសន្តិភាព