Social Network

នគរបាល ខេត្តកំពត បើកប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ គ្រឿងញៀន ឃាត់ជនសង្ស័យ ៥នាក់ និងវត្ថុតាងជាច្រើន

កំពត៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានឲ្យដឹងនៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌរបស់ បានបើកប្រតិបត្តិការ រយ:ពេល ប៉ុន្មានថ្ងៃនេះ ឈនទៅដល់ការ បង្ក្រាបករណីជួញ ដូរគ្រឿងញៀន ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ និង ក្រុងកំពត ដោយលទ្ធផលចាប់ខ្លួន ជនសង្ស័យ ៥នាក់ និងវត្ថុតាងជាច្រើន ។

លោកឧត្តម សេនីយ៏ស្នងការ បានបញ្ជាក់ថា ដំបូងកម្លាំងសមត្ថកិច្ច ចម្រុះ បានចុះបង្ក្រាបសំបុក គ្រឿងញៀន នៅក្នុងផ្ទះ ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួន ជនសង្ស័យ បានចំនួន៤នាក់ និងរឹបអូស វត្ថុតាងថ្នាំញៀន ១កញ្ចប់ធំ, គ្រាប់កាំភ្លើងខ្លី២២គ្រាប់ , ទូរស័ព្ទដៃ៧គ្រឿង, អាយផេត ១គ្រឿង, ម៉ូតូ៥គ្រឿង, រថយន្ត ១គ្រឿង, ក្រដាសអាលុយមីញ៉ូម ២ដុំ និងសម្ភារសំរាប់ ជក់មួយចំនួន  ។

ជនសង្ស័យទី ១-ឈ្មោះញឹប បូទុំ អាយុ ៣៤ឆ្នាំ ២-ឈ្មោះប៊ិ សុវណ្ណារ៉ា ហៅប្រុស អាយុ ៣៣ឆ្នាំ ៣-ឈ្មោះស៊ី រតនា អាយុ ២៤ឆ្នាំ ៤-ឈ្មោះជុំ មិនា ហៅឌៀយ អាយុ ៣០ឆ្នាំ ។

បន្ទាប់មក កម្លាំងរបស់លោក បានចុះបង្ក្រាប ទីតាំងក្នុងផ្ទះមួយ កន្លែងទៀត ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យជា ម្ចាស់ផ្ទះម្នាក់ ឈ្មោះឡេ កាំ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ ឈ្មោះអ៊ុច វិចិត្រ ដែលរត់គេចខ្លួន និងជនសង្ស័យម្នាក់ ទៀតឈ្មោះអ៊ុយ សុខហេង ភេទប្រុស បានរត់គេចខ្លួន ពេលដឹងថា សមត្ថកិច្ចចុះបង្ក្រាប ។

ក្រោយបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ តុលាការចាត់ការ តាមនីតិវិធីច្បាប់៕ 









ដកស្រង់ពី៖ដើមអម្ពិល