Social Network

កំទេចទូហ្គេម នៅចំការមន ដើម្បីបន្តជំរុញការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ៖ អភិបាល ខណ្ឌចំការមន លោក ព្រុំ សំខាន់ រួមនឹងកម្លាំង សមត្ថកិច្ច ចម្រុះនៃអាជ្ញាធរ  ខណ្ឌចំការ មន នាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា នេះ បានធ្វើការកំទេច ទូហ្គេមចំនួន១៨ បន្ទាប់ពីបានធ្វើ ការបង្ក្រាប និងរឹបអូសតាំងពីអំឡុង ខែកញ្ញា ដែលទូហ្គេមទាំងនេះ ជាប្រភពនៃល្បែង ស៊ីសង ជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់ដល់ ការសិក្សា របស់សិស្សសាលា មួយចំនួន ។

អភិបាល ខណ្ឌចំការមន លោក ព្រុំ សំខាន់ បានថ្លែងឲ្យដឹង ក្នុងពិធីកំទេចទូហ្គេម នាសាលាបឋមសិក្សា ហ៊ុន នាង ក្នុងសង្កាត់ទួល ទំពូងទី២ថា ការបង្ក្រាបនេះធ្វើឡើង គឺអនុវត្តតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីភូមិ -សង្កាត់ មានសុវត្ថិភាព ដែលក្នុងនោះ ហាមមិនឲ្យ មានការប្រព្រឹត្តិ ល្បែងស៊ីសង ក្នុងមូលដ្ឋាន ដែលវាជាប្រភព នៃអំពើអស កម្មមួយចំនួន ។

បើតាមលោក ប៊ុន សុភ័ក្រ អភិបាលរង ខណ្ឌចំការមន ដែលបានដឹកនាំកម្លាំង ក្នុងការបង្ក្រាប និងរឹបអូស ទូរហ្គេមទំាងអស់នេះ កន្លងមកបានឲ្យដឹងថា កម្លាំងអាជ្ញាធរ ខណ្ឌចំការមន បានធ្វើការចុះបង្ក្រាប និងរឹបអូសទូហ្គេម ទំាងនេះ តាំងពីអំឡុងខែកញ្ញា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក និងសង្កាត់ បឹងកេងកងទី២ ។

លោក ប៊ុន សុភ័ក្រ បានបន្តទៀតថា ការបង្រ្កាកន្លែង បើកហ្គេម ជាពិសេស ហ្គេមបាញ់ត្រីនេះ ព្រោះវាជាប្រភព នៃល្បែងស៊ីសង ដែលបានបង្ក ផលប៉ះពាល់ ដល់ការសិក្សារបស់សិស្ស ធ្វើឲ្យពួគគេគេច វេសការរៀនសូត្រពីសាលារៀន ហើយល្បែងទំាងនេះ ក៏ជាប្រភពនៃ បទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ផងដែរ ។

ចំពោះម្ចាស់ទីតាំងវិញ ត្រូវបានអភិបាល រងរូបនេះបញ្ជាក់ថា ខាងសាលាខណ្ឌបានធ្វើការអប់រំ និងណែនាំដល់ ពួកគាត់មិនឲ្យ បើកអាវីកម្ម របៀបនេះតទៅទៀតទេ ព្រោះវាផ្ទុយទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយ ភូមិ -សង្កាត់ មានសុវត្ថិភាព ដែលមិនឲ្យកើត មានល្បែងស៊ីសង ក្នុងមូលដ្ឋាន ហើយម្ចាស់ទី តំាងទំាងនោះ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឈប់ ប្រកបរបរនេះ ទៀតហើយ ៕

ដកស្រង់ពី៖ដើមអម្ពិល