Social Network

ក្រុមពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ដោយមានស្នាមចាក់ និងដែកឆែបចំដើមទ្រូង នៅចំណុចចំការកៅស៊ូ ក្បែរបង្គោលលេខ៧៣ ផ្លូវជាតិលេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

 
ករណីឃាតកម្ម សម្លាប់មនុស្សខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ជាពួកក្រុមជក់គ្រឿងញៀន ឈ្លោះប្រកែក គ្នារហូតប្រើអំពើហិង្សា ចាក់សម្លាប់គ្នាបែបនេះតែម្តង។
 
សម្រាប់សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ស្គាល់អត្ដសញ្ញាណ ជនរងគ្រោះនៅឡើយទេ ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ចាក់និងដែកឆាបចំ ដើមទ្រូងខាងឆ្វេង បណ្ដាលធ្លាយចំបេះដូង ព្រមទាំងមានស្នាមជាំផ្សេងៗទៀត នៅលើរាងកាយរបស់សាកសព ។
 
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបាន បញ្ជាក់ថា បន្ទាប់ពីមានការប្រទះឃើញសព ជនរងគ្រោះរួចមក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសព ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុនៃអំពើឃាតកម្មមួយនេះ ហើយបានព្យាយាមស្វែងរកក្រុមគ្រួសារ របស់សពមកទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕