Social Network

មន្ត្រីយោធា ដែលសម្លាប់ ប្រពន្ធ រួចយកសាកសព ទៅដុតចោលក្នុងពាង, ត្រូវកម្លាំង អាវុធហត្ថ ចាប់ខ្លួនបានហើយ

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹង នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកាថា ប្តីជាមន្ត្រីយោធា ដែលសម្លាប់ប្រពន្ធ រួចយកសាកសព ទៅដុតកម្ទេចចោល ក្នុងពាងទឹកនោះ ត្រូវចាប់ខ្លួនបានហើយ ដោយកម្លាំងអាវុធហត្ថ  បន្ទាប់ពីរត់គេចខ្លួន ចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។

សូមជម្រាបថា រឿងរ៉ាវភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្តីជាមន្ត្រីយោធាម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយយកសាកសព របស់នាង ទៅចាក់សាំងដុតចោល នៅក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង និងគួរឲ្យរន្ធត់ ស្ថិតនៅផ្ទះកើតហេតុ ផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរ គក់ជេដី រីឯប្តីកំណាចមានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅផ្ទះលេខ ៤៥៧ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

ដកស្រង់ពី៖ ដើមអម្ពិល