Social Network

ឃាត់ខ្លួន ​យុវជន​២​នាក់ ឈរ​កាន់​ដាវ ​និង​កាំបិត​ ​ចាំ​កាប់​​គូ​ទំនាស់​​ ចេញពី​ក្លឹ​ប ឌី​ស្កូ​ស្ប៉ា​យ​ឌ័​រ

រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិស ប៉ុស្តិ៍ចោមចៅ បានឃាត់ខ្លួន យុវជន២នាក់ ដែលប្រដាប់ ដោយដាវ និងកាំបិតប៉័ងតោ រង់ចាំកាប់ សំលាប់គូទំនាស់ ដែលចេញពី លេងនៅក្លឹបឌីស្ កូមួយកន្លែង ដើម្បីរំសាយ កំហឹង នៅក្នុងចិត្ត ប៉ុន្តែមិនទាន់ បានជួបគូបក្ខដិបក្ខផង ស្រាប់តែត្រូវ ប្រជាពលរដ្ឋប្រទះ ឃើញបានរាយការណ៍ ប្រាប់ប៉ូលិស ប៉ុស្ដិ៍ចោមចៅ ឲ្យចុះទៅឃាត់ខ្លួន យកទៅសាកសួរ និងកសាង សំណុរឿង ចាត់ការតាម ផ្លូវច្បាប់។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៨ វិច្ឆិកា ២០១៥ នៅចំណុចមុខ ក្លឹបឌីស្កូស្ប៉ាយឌ័រ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយ ផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

 យុវជនទាំង ២នាក់នោះ ម្នាក់ឈ្មោះ លន់ ចន្ថា អាយុ២៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅភូមិ ទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើត នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀត ឈ្មោះ សម រដ្ឋា អាយុ២០ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើត នៅភូមិត្រពាំងថ្លាន់ ឃុំឧទម្ភសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

 ប៉ូលិសបាន ឲ្យដឹងថា កន្លងមកយុវជន ២នាក់នោះ ធ្លាប់មានទំនាស់ គ្នាជាមួយមនុស្ស ១ក្រុមដែលធ្លាប់ចេញ-ចូលទៅលេង ក្លឹបឌីស្កូខាងលើ ។ នៅមុនពេល កើតហេតុពួកគេ បាននាំគ្នាដាក់ដាវ និងកាំបិតបុ័ងតោម្នាក់១តាមខ្លួន ហើយបានធ្វើ ដំណើរទៅកាន់ មុខក្លឹបនោះ ក្នុងបំណងរង់ចាំ កាប់ប្រហារ ទៅលើគូទំនាស់ របស់ខ្លួន ខណៈនោះត្រូវបាន ប្រជាពលរដ្ឋប្រទះ ឃើញក៏បានរាយការណ៍ ប្រាប់ប៉ូលិសដែល ប្រចាំការនៅ គោលដៅក្បែរក្លឹបស្បាយឌ័រនោះ។

បន្ទាប់ពីទទួល បានព័ត៌មាននោះភ្លាម កម្លាំងប៉ូលិស ប៉ុស្ដិ៍ចោមចៅ ក៏បានចុះទៅកាន់ ទីនោះឃាត់ខ្លួនបានជន ទាំង២នាក់ និងដកហូត យកកាំបិត និងដាវរួចបាននាំ ខ្លួនទៅធ្វើការសាកសួរ ៕

ដកស្រង់ពី ៖ កោះសន្តិភាព