Social Network

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កណ្ដាល ៖ កម្លាំងអាវុធហត្ថ ស្រុកស្អាង ខេត្ដកណ្ដាល បានបើកប្រតិបត្ដិការ បង្ក្រាប ករណីជួញដូរ ចែកចាយ និងការផ្ដល់ទីតាំង សម្រាប់ប្រើប្រាស់ គ្រឿងញៀន មួយកន្លែង ស្ថិតនៅចំណុច អតីតរោងចិញ្ចឹមមាន់ ភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដ កណ្ដាល កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយឃាត់ខ្លួន ជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំ ៦កញ្ចប់ និងសម្ភារវេច ខ្ចប់ឧបករណ៍ សម្រាប់ជក់មួយចំនួន ឯក សណ្ឋានប្រតិបត្ដិការ នគរបាលមួយកំប្លេរ ម៉ូតូ ចំនួន ៤គ្រឿង កាំបិតផ្គាក់ កាំភ្លើងកែច្នៃមួយ ដើម និងដែកបំពង់ទីបផងដែរ ។

នេះជាប្រតិបត្ដិ ការថ្មីមួយទៀត ដែលធ្វើ ឡើងដូចភ្លៀង រលឹមលើការ បង្ក្រាបករណី គ្រឿងញៀន នៅក្នុងខេត្ដកណ្ដាល ក្រោម ការដឹកនាំបញ្ជាផ្ទាល់ពី សំណាក់មេបញ្ជាការ អាវុធហត្ថខេត្ដ លោកឧត្ដម សេនីយ៍សំ តុលា ដើម្បីកាត់បន្ថយ និងលុបបំបាត់ បទល្មើសដ៏ គ្រោះថ្នាក់សម្រាប់ សង្គមមួយនេះ ។

យោងតាមរបាយការណ៍ របស់មន្ដ្រីអាវុធ ហត្ថស្រុកស្អាង ដែលទទួល បាននៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឱ្យដឹងថា ជនសង្ស័យ ទាំង ៥នាក់ រួមមានទី១ ឈ្មោះគី ឌីដារ៉ា ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរជា មន្ដ្រីនគរបាល នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ មានតួនាទី ជានាយរងផ្នែកគាំទ្រ នីតិវិធីនាយកដ្ឋាន ប្រឆាំង ការជួញដូរ មនុស្សនិងការពារ អនីតិជន ពាក់ ស័ក្ដិ៣ ទី២ ឈ្មោះសេង ធារិទ្ធ អាយុ ២៨ឆ្នាំ មុខរបរជាជាងដែក រស់នៅភូមិពីងពុង ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ទី៣ ឈ្មោះធី ម៉ាប់ អាយុ២៨ឆ្នាំ មុខរបរកម្មករ រោងចក្ររស់នៅ ភូមិពីងពុង ទី៤ ឈ្មោះវ៉ាន់ វីរៈ អាយុ ១៦ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិទួល ក្រសាំង ឃុំរកាខ្ពស់ និងទី៥ ឈ្មោះសុវណ្ណ សុគន្ធ អាយុ ៣០ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។

របាយការណ៍បានបន្ដថា នៅវេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ មន្ដ្រីអាវុធហត្ថ ស្រុកស្អាង បានទទួល ព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានសកម្មភាព ប្រើប្រាស់ និងជួញថ្នាំញៀន ប្រភេទម៉ាទឹកកក ពេលនោះកម្លាំងអាវុធ ហត្ថស្រុក សហការជាមួយ កម្លាំងជំនាញនៃ ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ដ បានចុះប្រតិ បត្ដិការបង្ក្រាប ជាក់ស្ដែង ដោយឃាត់ខ្លួនជន សង្ស័យទាំង ៥នាក់ និងវត្ថុតាងតែម្ដង ។

សម្រាប់ម៉ូតូទាំង ៤គ្រឿង ដែលកម្លាំង អាវុធហត្ថដកហូត បានពេលចុះប្រតិបត្ដិការ នោះ រួមមានទី១ ម៉ាកហុងដា ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DA-0020 ទី២ ម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BZ-2357 ទី៣ ម៉ាកគុប សេ ៥០ គ្មានស្លាកលេខ និងទី៤ គុប សេ៧០ ពាក់ ស្លាកលេខ ១ខ .៥៩៣៩ភព១ ។

មន្ដ្រីអាវុធហត្ថ ខេត្ដកណ្ដាល បានបញ្ជាក់ ថា បន្ទាប់ពីទទួលបាន បទបញ្ជាជាប្រចាំរបស់ នាយឧត្ដម សេនីយ៍សៅ សុខា មេបញ្ជាការ អាវុធហត្ថ លើផ្ទៃប្រទេស និងអភិបាលខេត្ដ កណ្ដាល ស្ដីពីប្រតិបត្ដិការ បង្ក្រាបករណី គ្រឿងញៀននោះ មេបញ្ជាការ អាវុធហត្ថ ខេត្ដ បានដាក់ផែនការ ដល់កងកម្លាំងរបស់ ខ្លួនទាំង ថ្នាក់ខេត្ដនិងស្រុក រួមគ្នាចុះស្រាវ ជ្រាវជាបន្ដបន្ទាប់ ហើយឈានទៅដល់ការ បង្ក្រាបក្នុងគោល បំណង កាត់បន្ថយ ហើយ ឈានទៅដល់ ការលុបបំបាត់បញ្ហា ឱ្យនាំមាន គ្រោះថ្នាក់សង្គម ដ៏ធ្ងន់ធ្ងរមួយនេះ ខណៈ ដែលរាជរដ្ឋាភិបាល តាមរយៈសមត្ថកិច្ចនិង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់បាន យកចិត្ដទុក ដាក់យ៉ាងខ្លាំងនោះ ៕

ដកស្រង់ពិ៖ដើមអម្ពិល