Social Network

រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

កំពត: ករណីគ្រោះ ថ្នាក់ចរាចរណ៍ បង្កឡើងរវាង រថយន្តក្រុង ក្រុមហ៊ុនសូរិយា ពាក់ស្លាកលេខ ភ្នំពេញ 3B-8254 បុកម៉ូតូម៉ាកសង់ ចិនពណ៌ក្រហម ពីក្រោយ របស់ជនរងគ្រោះ ជិះឌុបគ្នា ០៤នាក់ បណ្តាលឲ្យម្តាយ និងកូនប្រុសអាយុ ១ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ រីឯបុរសអ្នក បើកម៉ូតូឌុប និងក្មេងស្រីអាយុ ៤ឆ្នាំ របួសស្រាល កើតឡើងនៅម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា លើកំណាត់ផ្លូវ ជាតិលេខ៣១ ចំណុចក្បែរ ស្ពានបេតុង កែងផ្លូវចូលវត្ តសំរោង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

ជនរងគ្រោះ ១-ឈ្មោះណែន ម៉ែន ភេទស្រី អាយុ៣២ឆ្នាំ (ស្លាប់),២-ឈ្មោះហ៊ត តុងតុងភេទប្រុស អាយុ១ឆ្នាំ(ស្លាប់) ត្រូវជាកូន,៣-ឈ្មោះលី សៀ ភេទស្រី អាយុ៤ឆ្នាំ របួសស្រាល និង៤ - ឈ្មោះគិន ចើន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ។ ជនរងគ្រោះអ្នក ជិះម៉ូតូទាំង៤ រស់នៅក្នុង ភូមិសែនពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ចំណែកឯតៃកុងឡាន បានចុះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូ កំពុងរក្សាទុក នៅឯអធិការដ្ឋាន នគរបាល ស្រុកបន្ទាយមាស ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកនៅ ម៉ោង៩ព្រឹកថ្ងៃទី២៩ដដែល មានគ្រោះថ្នាក់ចរាចរ បង្កឡើងរវាង រថយន្តមិនស្គាល់ ម៉ាកនិងម៉ូតូ ជនរងគ្រោះជិះឌុបគ្នា ២នាក់ត្រូវ រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសអ្មក ឌុបម្នាក់ស្លាប់ និងស្ត្រីម្នាក់ជិះពីក្រោយ របួសធ្ងន់ លើកំណាត់ ផ្លូវជាតិលេខ ៣ស្ថិត ក្នុងភូមិ ព្រេច ឃុំ បឹងនិមល ស្រុកឈូក ខេត្តកំពត ។

ដកស្រង់ពី៖ដើមអម្ពិល