Social Network

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ សង្សារមួយគូ សង្ស័យរវល់ ប្រលែងគ្នាលេង ក្នុងពេលបើក រថយន្តនោះ ដោយបើករថយន្ត ជ្រុលទៅបុក ចូលផ្ទះ ប្រជាពលរដ្ឋ ខូចខាតអស់ ៣ខ្នង កាល វេលាម៉ោង ជាង ១រំលង អាធ្រាត ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ តាមដងផ្លូវ លេខ៣៧១ ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីបើករថយន្តម្នាក់នេះ មានឈ្មោះ ឆេង កញ្ញា អាយុ២៦ឆ្នាំ ស្នាក់នៅភ្នំពេញ និងមានស្រុកកំណើត នៅភូមិអូតាគាំបី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។ នាងបានបើករថយន្ត កាមរីបា ឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9148 ។ បើតាមការរៀបរាប់ របស់នាង បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្ត មកពីញាំអី ជាមួយសង្សារ ហើយបានត្រឡប់ មកផ្ទះវិញ ដោយនាង ជាអ្នកបើករថយន្ត  តាមផ្លូវលេខ ៣៧១ លុះមកដល់កន្លែង កើតហេតុ ស្រាប់តែឃើញ មនុស្សដើរឆ្លងផ្លូវ រួមផ្សំនាងមាន អាការៈស្រវឹងផង ហើយបើករថយន្ត លឿនផងនោះ ធ្វើឲ្យ នាងទាញចង្កួត បើកគេចមនុស្ស ដែលកំពុងដើរឆ្លងផ្លូវ ក៏រ៉េចង្កូតទៅបុក និងទ្វារផ្ទះរបស់ បងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យ ខូចខាតយ៉ាងដំណំ ។

ហើយ រថយន្តនៅ មិនទាន់អស់ល្បឿន បានជ្រុលទៅ បុកបង្គោលភ្លើង បេតុង ដ៏ធំមួយដើម បណ្តាលឲ្យរថយន្ត ខូចខាតស្ទើរ ទាំងស្រុងតែម្តង តែសំណាងល្អនាង និងសង្សារ ពុំមានរង របួសនោះទេ ។ នាងបន្តថា ក្នុងហេតុការណ៍នេះ អ្នកនៅក្នុងផ្ទះ ដែលនាងបាន បើកបុកនោះ ក៏ពុំមិនរងរបួសដែរ ប៉ុន្តែសង្សាររបស់ នាងវិញបាន រត់គេចខ្លួន បាត់ស្រមោលទុកឲ្យ នាងនៅតែម្នាក់ ឯងទាំងភ័យ និងតក់ស្លុតបំផុត ។

ភ្លាមៗនោះ ដោយបាន ដឹងកំហុស នាង ក៏បានទៅសុំទោស និងចរចាសុំសងថ្លៃ ខូចខាតទៅ ម្ចាស់ផ្ទះទាំងបី ដោយម្ចាស់ផ្ទះទាំងបី ខ្ជិលវែងឆ្ងាយ បានសុំឲ្យនាង សងចំនួន ១៤០០ដុល្លារ នៃការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង នៅកន្លែងកើត ហេតុតែម្តង ។ ហើយនាងក៏បាន ហៅរថយន្តស្ទួច មកយកទៅ ជួសជុល ទាំងយប់តែម្តង ៕

ដកស្រង់ពី៖ដើមអម្ពិល