Social Network

ករណីទម្លាក់ ព្រះពុទ្ធរូប ចូលទឹកស្អុយ អាចមកពីមូលហេតុ ការលក់ដូរកុដិ ដោយសង្ឃក្នុង វត្តស្ទឹងមានជ័យ

ភ្នំពេញ៖ តាមសេចក្តី រាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ការសន្និដ្ឋាន ក្នុងករណី ទម្លាក់ព្រះពុទ្ធ រូបជាច្រើន អង្គចូលទៅ ក្នុងទឹកស្អុយ នៅវត្តស្ទឹងមានជ័យ អាចបណ្តាលមកពីករណី លក់ដូរកុដិ ក្នុងវត្តដោយ ព្រះសង្ឃ ក្នុង កុដិលេខ១៧ និងព្រះសង្ឃ ក្នុងកុដិលេខ៤៣ ។

សេចក្តីរាយការណ៍ ក៏បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ នេះចៅអធិការ វត្តស្ទឹងមានជ័យ និងគណៈកម្ម វត្តស្ទឹងមាជ័យ រួមទាំងអាជ្ញាធរ ពាក់ព័ន្ធ បានសម្រេច បិទកុដិ លេខ១៧ ក៏ព្រោះតែកុដិ ត្រូវបានលួច លក់ដូរ ក្នុងលក្ខណៈ ឯកជន ដែលវាខុសពីច្បាប់ យករបស់របរវត្ត ជាទ្រព្យសម្បត្តិ សាធារណៈ ទៅលក់ដូរដោយ គ្មានការអនុញ្ញាត ។

ដោយឡែកមូល ហេតុនៃការ យកព្រះពុទ្ធរូបទម្លាក់ ចូលទឹកស្អុយនោះ ត្រូវបានគេ រាយការណ៍ថា មានការពាក់ព័ន្ធ និងករណីលក់កុដិ ក៏ព្រោះតែក្រោយ ពីព្រះសង្ឃ មួយអង្គបាន សម្រេចលក់កុដិ លេខ១៧នេះ ទៅឲ្យសង្ឃមួយ អង្គ ផ្សេងទៀត នៅក្នុងកុដិលេខ ៤៣ សង្ឃគង់នៅ កុដិលេខ១៧ ក៏បានយកលុយ រួចសឹកបាត់ បន្ទាប់មកសង្ឃដែល គង់នៅ កុដិលេខ៤៣ ក៏បានមករុះរើ របស់របរនៅក្នុងកុដិលេខ១៧ ហើយក៏បានយក ព្រះពុទ្ធរូបខ្លះ បោះចូលក្នុង ទឹកស្អុយ ៕

ដកស្រង់ពី៖ដើមអម្ពិល