Social Network

កម្មករហាងលក់ការ៉ូ យីហោ SH ស្លាប់ ដោយសារប៊ិចកាំភ្លើង

ភ្នំពេញ ៖ សេចក្តីរាយការណ៍ ពីកងរាជ អាវុធហត្ថ ខណ្ឌសែនសុខ បានឲ្យដឹង នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥នេះថា បុរសម្នាក់ ជាកម្មករ នៅហាងលក់ ការ៉ូយីហោ SH បានស្លាប់ បាត់បង់ជីវិត ដោយសារតែ ប៊ិចកាំភ្លើង ផ្ទុះត្រូវខ្លួន កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ តម្សិលមិញ ។

ប្រភពដដែល បានឲ្យ ដឹងថា ជនរងគ្រោះ ឈ្មោះ ធី ធាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការ នៅកន្លែង លក់ការ៉ូយីហោ SH មានស្រុកកំណើត នៅភូមិ និច្រនាង ឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ។ នៅវេលាម៉ោង ១៧និង ៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុច មុខ ឃ្លាំងលក់ ការ៉ូយីហោ SH ស្ថិតក្នុងសង្កាក់ ទឹកថ្លា ខណ្ឌសែនសុខ មានករណី ផ្ទុះប៊ិច កាំភ្លើង បណ្តាល អោយស្លាប់ ។

សេចក្តីរាយការណ៍ ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានឃើញ កាបូបពណ៌ ខ្មៅមួយ ហើយក៏ បានដើរទៅរើស ដោយនៅ ក្នុងកាបូប មានកាត ទាហានមួយ និងប៊ិចពណ៌ខ្មៅ មួយដើម ហើយជន រងគ្រោះ បានយកប៊ិចនោះ ទៅសរសេរ ។  “ដោយប៊ិចចំលែក គាត់បានយកប៊ិច នោះចុចមើលដោយ យកចុងប៊ិច ជាប់និងខ្លួនផ្នែក ខាងឆ្វេងហើយ ប៊ិច ក៏បានផ្ទុះសំលេង ដូចផាវបណ្តាល អោយជនរង គ្រោះស្លាប់បាត់បង់ជិវិត ” ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវយកទៅតំកល់ នៅវត្ត ស្ទឹងមានជយ័ ៕

ដកស្រង់ពី៖ ដើមអម្ពិល