Social Network

សមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តឈ្មួញឈើ ស្បែកជាមន្ត្រីយោធា កងពលតូចអន្តរាគមន្ត៍ លេខ១៤ ខេត្តពោធិ៍សាត់

កំពង់ឆ្នាំង ៖ សមត្ថកិច្ ចខេត្តកំពង់ឆ្នាំង បានធ្វើការបង្រ្កាប រថយន្តនីសាន់ ដឹកឈើប្រណីត ប្រភេទធ្នង់ របស់មេឈ្មួញ ដុះស្លែជើងខ្លាំង ហ៊ន ផាន្នី ជាមន្ត្រីយោធា កងពលតូច អន្តរាគមន៍ លេខ១៤ ខេត្តពោធិ៍សាត់ ។

សកម្មភាពបង្ក្រាប បានធ្វើឡើង ខណៈដែល ក្រុមឈ្មួញដឹក ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង តាមផ្លូវលំឆ្ពោះ ទៅកាន់ឃ្លាំងដ៍ធំ មួយកន្លែង នៅស្រុក ឱរ៉ាល់ខេត្តកំពង់ស្ពឺ ។ ប្រភពពីកន្លែង កើតហេតុបាន បន្តអោយដឹងថា រថយន្តដឹកឈើ របស់មេឈ្មួញ ដែលប្រើស្បែក មន្ត្រីយោធា លោក ហ៊ន ផាន្នី បានកើតឡើង ជាយូរមកហើយ ដោយពួកគេដឹកឈើ ចេញពីស្រុក ភ្នំក្រវ៉ាញ ឆ្ពោះមកតំបន់ បំណក់ ឆ្លងកាត់ តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចេញទៅ ខេត្តកំពង់ស្ពឺ តាមផ្លូវអមលាំង ។

ឈ្មួញឈើ រូបនេះ ពីមុនមក គេដឹកជញ្ជូនឈើ តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ ឬព្រំប្រទល់កម្ពុជា វៀតណាម ប៉ុន្តែ ដោយសារ តែកម្លាំងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង បានដាក់កម្លាំង ពង្រឹងតាម ដងផ្លូវជាតិ ទើបពួកគេបង្វែ រដឹកតាមផ្លូវ លំខាងលើ ហើយក៍ត្រូវសមត្ថកិច្ច ចាប់បានតែម្តង នៅវេលាម៉ោង៣ និង៣០ នាទីយប់ ឈានចូល ថ្ងៃទី១១ ធ្នូ ២០១៥ នៅចំណុចផ្លូលំ មួយកន្លែងស្ថិតក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ ប្រភពបន្តថា ការបង្ក្រាបរថយន្តរបស់ឈ្មួញឈើជាមន្ត្រីយោធាខាងលើ មានការផ្ទុះអាវុធពីសមត្ថកិច្ច និងមានការបាញ់ត ពីសំណាក់ ឈ្មួញឈើ ដោយសមត្ថកិច្ច ខេត្តពោធិ៍សាត់ បានប្រមាញ់តាំង ពីតំបន់បំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហួតដល់ ចំណុចខាងលើ សមត្ថកិច្ចចម្រុះ សម្រេចចិត្តបាញ់ រថយន្តបំបែកកង់ ទៅមុខលែងរួច ទើបចាប់បាន ៕

ដកស្រង់ពី៖ ដើមអម្ពិល