Social Network

ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ ​មន្ទីរពេទ្យ​ ត្រាត​ប្រទេសថៃ

កោះកុង៖ តាមសេចក្ តីរាយការណ៍ ចុងក្រោម បានឲ្យដឹងថា ក្មេងប្រុសម្នាក់ ដែលត្រូវបាន ជនមិនស្គាល់មុខ វាយទម្លាក់ចោល ក្នុងភក់ ហើយត្រូវបាន អ្នកឃ្វាលក្របី ប្រទះឃើញ នៅម៉ោង  ២៖៣០ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ បានស្លាប់ហើយ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេល ទើបក្រុមគ្រូពេទ្យ មិនអាច មានលទ្ធភាព ក្នុងការជួយសង្គ្រោះ ។

អធិការក្រុង ខេមរភូមិន្ទ លោក រៀល ដារ៉ា បានឲ្យដឹងជុំវិញ បញ្ហានេះថា ក្មេងប្រុសដែល ត្រូវបាន ចោលប្លន់ម៉ូតូ រួចវាយយក ទៅទម្លាក់ក្នុងថ្លុកក្របី កាលពីថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ បានស្លាប់បាត់ បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ត្រាតប្រទេសថៃ នៅម៉ោង ១០៖១០នាទី ថ្ងៃទី១២ ខែធ្នូ  ឆ្នាំ២០១៥នេះ ។

លោក រៀល ដារ៉ា បានបញ្ជាក់បន្ថែម ទៀតថា ចំពោះសាកសព ក្មេងប្រុសត្រូវ បានបញ្ជូនមកលំនៅដ្ឋាន វិញដើម្បីឲ្យក្រុម គ្រួសារធ្វើបុណ្យ ទៅតាមប្រពៃណី ហើយចំពោះ ករណីនេះ កម្លាំងសម្ថតិកិច្ច កំពង់ធ្វើការ ស្រាវជ្រាវ ដើម្បីយកជន សង្ស័យមក ផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។

សវតារឿង ៖ ក្មេងប្រុស វ័យប្រមាណ ១៤ឆ្នាំម្នាក់ ត្រូវបានអ្នកឃ្វាល ក្របីប្រទះ ដេកកប់ភួក រួចរាយការណ៍ ជូនកម្លាំង សមត្ថកិច្ច យកមក ជួយសង្គ្រោះ នៅមន្ទីរពេទ្យ នៅម៉ោងប្រមាណ ២ ៖ ៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិ ព្រែកស្វាយ ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា តាមការសន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ ចជំនាញ ថាករណីក្មេងប្រុស ជាអំពើប្លន់ ក៏ព្រោះតែក្មេង ប្រុសនេះ បានជិះម៉ូតូស្កុបពី មួយគ្រឿងចេញ ពីផ្ទះតំាងពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ២៖៣០ រសៀលត្រូវ បានអ្នកឃ្វាល ក្របីប្រទះឃើញ ដេកកប់ក្នុងភួក ប៉ុន្តែមិនឃើញម៉ូតូ ដែលជិះចេញពីផ្ទះ កាល ពីព្រឹកទេ ។

បើតាមពូ របស់ក្មេងប្រុស រងគ្រោះ បានឲ្យដឹងថា ក្មេងប្រុសនេះ ឈ្មោះ យន់ បូរ៉ាត់ អាយុ១៤ឆ្នាំ ហើយក្មួយប្រុស របស់ខ្លួន បានជិះម៉ូតូ ចេញពីផ្ទះ តំាងពីព្រលឹម បាត់ដំណឹង ឈឹង រហូតរសៀលនេះ ទើបដឹងដំណឹងថា ត្រូវបានជន មិនស្គាល់មុខ វាយដេកកប់ភួក ។ ពូរបស់ក្មេងប្រុស រងគ្រោះ បានឲ្យដឹងទៀតថា យន់ ប៉ូរ៉ាត់ ក្មេងប្រុសរងគ្រោះ ម្នាក់នេះ ត្រូវបានបញ្ជូន ទៅដល់ មន្ទីរពេទ្យ ហើយកំពុង ទទួលបាន ការជួយសង្គ្រោះ ពីក្រុមគ្រួពេទ្យ ៕

 

ដកស្រង់ពី៖ ដើមអម្ពិល