Social Network

ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល

កណ្តាល ៖ បុរសម្នាក់ត្រូវ បានក្រុមចោរ ភ្ជង់វាយប្លន់ បាញ់គំរាមចំនួន ៥គ្រាប់ យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារ ចំនួនប្រមាណ ១ម៉ឺន ដុល្លារ និងប្រាក់រៀល ចំនួនប្រហែល ៥០លានរៀល នៅម៉ោង ៨៖០០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅ ភូមិព្រែកល្វា ឃុំព្រែកតាកូវា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ក្នុងសកម្មភាព ប្លន់នេះ ឈ្មោះ ឡាយ ប៊ុនណារី ភេទប្រុស អាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅក្នុង ភូមិព្រែកល្វា ឃុំព្រែកតា កូវា ស្រុកខ្សាច់កណ្តាល ជនរងគ្រោះ ត្រូវបានក្រុម ចោរប្លន់យក ផ្លាកទីនចំនួន ៥តម្លឹង ប្រាក់ដូល្លា ១០០០០ដុល្លារ ប្រាក់រៀល ប្រហែល ៥០លានរៀល និងទូរស័ព្ទ ដៃ៣ គ្រឿង ។

មន្រ្តីនគរបាល បានឲ្យដឹងថាទៀតថា ក្នុងសកម្មភាព ប្លន់នេះ ជនសង្ស័យ មានគ្នាចំនួន ៤នាក់ ស្លៀកពាក់ស៊ីវិល មានពាក់ម៉ាស់ ប្រដាប់ដោយ អាវុធ AK ៣ដើម អាវុធខ្លី១ ដើម ។ នៅក្នុងពេល កើតហេតុ ជនសង្ស័យបាន ធ្វើ សកម្មភាព កាត់របង លួសក្រោយផ្ទះ ចូលតាមទ្វារក្រោយ ពេលកូន ជនរងគ្រោះ រាបចំបិទទ្វារ ស្រាប់តែ ក្រុមជនសង្ស័យ ភ្ជង់កាំភ្លើងAK រួចចងកូនជន រងគ្រោះ ឈ្មោះ ជូ លឹមសៀង ព្រមទាំងវាយ និងស្វាយកាំភ្លើង បន្ទាប់មកចង ជនរងគ្រោះ ដែលជាឳពុក ហើយធ្វើសកម្មភាព យក លុយ គ្រឿងផ្លាកទីន និងទូរសព្ទ័ ចេញតាមទ្វារ ក្រោយ ហើយបាញ់ ៥គ្រាប់ ដើម្បីគំរាម ៕

ដកស្រង់ពី៖ ដើមអម្ពិល