Social Network

កម្លាំងសមត្ថកិច្ចកំពុង ឡោមព័ទ្ធក្រុម ចោរប្លន់ អ្នកលក់មាស យកទ្រព្យសម្បត្តិជាង ៣០ម៉ឺន ដុល្លារ រត់ចូលលាក់ខ្លួនក្នុង សណ្ឋាគារ ឡេង សេង ក្នុងក្រុងបាត់ដំបង រហូតដល់ពេលនេះ ឃាត់ខ្លួនបាន៤នាក់

បាត់ដំបង ៖ តាមសេចក្តី រាយការណ៍ នៅម៉ោងប្រមាណ ១០៖៤០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ច កំពុងតែឡោមព័ទ្ធ ក្រុមចោរ ដែលប្លន់ ស្រ្តីអាជីវករ លក់មាសម្នាក់ នៅផ្សារណាក់ រួចរត់ចូលក្នុង សណ្ឋាគារ ឡេង សេង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយនៅពេលនេះ ដែរ កម្លំាងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យបានចំនួន ៤នាក់ ។ 

យោងតាមសេចក្តី រាយការណ៍ បានឲ្យដឹងថា ជនសង្ស័យ មួយក្រុមបានធ្វើ សកម្មភាពប្លន់ អាជីវករលក់ មាសម្នាក់ នៅក្នុងក្រុងបាត់ដំបង នៅល្ងាចថ្ងៃទី១២ ខែធ្នូនេះ បន្ទាប់ មកសមត្ថកិច្ច បានចេញប្រតិបត្តិការ បង្ក្រាប នៅម៉ោងប្រមាណ ៩៖៣០នាទី យប់នេះ ឃាត់ខ្លួនជន សង្ស័យបានចំនួន ៤នាក់ ក្នុងនោះមាន ស្រីម្នាក់ផងដែរ ។

ពាក់ព័ន្ធ នឹងករណីនេះ លោក ជេត វ៉ាននី ស្នងការរង នគរបាលខេត្ត បាត់ដំបង បានប្រាប់នៅយប់នេះថា ក្រុមចោរកំពុង ដែលសេស សល់កំពុងលាក់ ខ្លួននៅក្នុងសណ្ឋាគារ ឡេងសេង ក្នុងភូមិកម្មករ ហើយពេលនេះ កម្លាំងសមត្ថកិច្ច កំពង់តាមប្រមាញ់ និងឡោមព័ន្ធទីតាំងនេះផងដែរ។ សូមបញ្ជាក់ថា អាជីវករលក់មាសម្នាក់ ឈ្មោះ លីម គឹមអេង ភេទស្រី អាយុ៦២ឆ្នាំ ត្រូវបានក្រុមចោរប្លន់ដែលមានគ្នាសរុប៦នាក់ ជិះម៉ូតូ ៣គ្រឿង បានធ្វើ សកម្មភាព ភ្ជុង និងបាញ់គំរាម ចំនួន ២គ្រាប់ ខណៈស្រ្តីរងគ្រោះ ធ្វើដំណើរពីផ្សារណាត់ ក្រុងបាត់ដំបង ត្រឡប់មកផ្ទះ ក្នុងភូមិអូរតាគំា២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ បានសំភារៈ មានតម្លៃចំនួន ៤កេស ដែលនោះសរុប មានទឹកប្រាក់ប្រមាណ ៣០ម៉ឺន ដុល្លារអាមេរិក ៕

ដកស្រង់ពី៖ ដើមអម្ពិល