Social Network

នគរបាល ខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ

ភ្នំពេញ ៖ ភ្នាក់ងារ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាច់កម៉ូតូ ប្រជាពលរដ្ឋ ដែលទុកចោល នៅលើភ្លឺស្រែ កើតឡើងនៅ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

ក្រោយពីជនស្ស័យ ធ្វើសកម្មភាព កាច់កម៉ូតូ បានសម្រេចហើយ ក៏ព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ ដែលដឹកនាំផ្ទាល់ ដោយលោក ជឹម ស៊ីថា បានឡោមព័ន្ធ គ្រប់ជ្រកល្ហក រហូតចាប់បាន នៅចំណុចមុខវត្ត ភូមសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ លោកអធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា «បក្ខពួកជនសង្ស័យ មានគ្នាចំនួន ០២នាក់ ហើយជនសង្ស័យ ម្នាក់ទៀតដែល រត់គេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីយក មកកាត់ទោស ទៅតាមផ្លូវច្បាប់» ។

ដោយឡែក ជនរងគ្រោះ ឈ្មោះ ទូច ណារ៉ា អាយុ៣៨ ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយ ឈ្មោះ ជនសង្ស័យ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ នៅឡើយនោះទេ៕

ដកស្រង់ពី៖ ដើមអម្ពិល