Social Network

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយឆក់កាបូប ពីជនបរទេសម្នាក់ មិនបានសម្រេច

ភ្នំពេញៈ កម្លំាំងនគរបាល ប៉ុស្តិ៍ជ័យជំនះ សហការជាមួយ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ក្នុងចំណោម០២នាក់ (ម្នាក់ជិះម៉ូតូ ម៉ាកនិច ពណ៌សគេចខ្លួន) ពីបទលួច (ឆក់កាបូបស្ពាយ មិនបានសំរេច) ត្រង់ចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះសីុសុវត្តិ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១៩៖៥០នាទី ថ្ងៃទី២២-១២-២០១៥ ។

ជនសង្ស័យ ដែលកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួនមាន ឈ្មោះ ញូ វៃតុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លូអីស ណាឌីន (Lois Nadine) ភេទស្រី អាយុ៧០ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិអង់គ្លេស ស្នាក់នៅផ្ទះសំណាក់យីហោ ហាម៉ានីផ្លូវលេខ១៤៨សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ (ត្រូវជនសង្ស័យឆក់កាបូបបណ្តាលអោយរងរបួស)។

ក្រោយសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាព ថាជនបក្ខ ពួករបស់គេ ដែលជិះម៉ូតូ គេចខ្លួននោះ គឺជាកូនរបស់ មន្រ្តីនគរបាលពាក់ស័ក្ត៤ ដែលគំរាមសម្លាប់ អភិបាលខណ្ឌដូនពេញ និងធ្លាប់ទៅធានាយកម៉ូតូ របស់មុខសញ្ញាឆក់ ឈ្មោះទី នៅអ.ហ ខណ្ឌដូនពេញ ផងដែរ។

ហើយនគរបាលស័ក្ត៤ រូបនោះមានកូនប្រុស៣នាក់ គឺសុទ្ធតែ ជាមុខសញ្ញាឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយកំពុងជួលផ្ទះ រស់នៅក្នុងប្លុកវត្តថាន់ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល