Social Network

នគរបាលខេត្តព្រះសីហនុ បង្រ្កាបបទល្មើស គ្រឿងញៀនទ្រង់ទ្រាយធំ

ព្រះសីហនុ៖ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែង អោយដឹង នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា កងកំលាំងនគរបាល ក្រោមការដឹកនាំ បញ្ជាផ្ទាល់ របស់លោក និងមាន លោកស្នងការរង ទទួលផែនការ បទល្មើស បានសហការ ជាមួយកំលាំង អធិការដ្ឋាន នគរបាល ស្រុកស្ទឹងហាវ បានធ្វើការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ មួយនៅក្នុង ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ ដោយក្នុងនោះ បានធ្វើការដកហូត វត្ថុតាងម្សៅសថ្លា មួយចំនួនធំ ។

កម្លាំងនគ របាលបានឲ្យដឹងថា នៅក្នុងការ បង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ រួមមាន ទី១.មានឈ្មោះ ពៅ ថាណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ទីលំ នៅបច្ចុប្បន្នរស់នៅ ភូមិ១ ឃុំកំពេញ, ទី២.ឈ្មោះ ពោល ចន្ថា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៣.ឈ្មោះ ដុល ណាចា ហៅទូច ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៤.ឈ្មោះ ព្រហ្ម ចានត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងត្រូវបានសមត្ថកិច្ចបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសាកសួរចំលើយ និងបញ្ជូនទៅ សាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីវិនិច្ឆ័យ ទោសតាមច្បាប់ ៕

 

 

 


ដកស្រង់ពី៖ ដើមអម្ពិល