Social Network

គ្រោះថ្នាក់​ថ្ងៃ​ទី​២៧ ខែធ្នូ​ស្លាប់ ៦​នាក់ របួស​ធ្ងន់​ស្រាល ២២​នាក់

ភ្នំពេញ: នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៦លើក យប់ ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ( ប្រុស ) របួសធ្ងន់ ១៣នាក់ (ស្រី១នាក់) របួសស្រាល ៩នាក់ (ប្រុស) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ២១នាក់ (យប់ ១៧នាក់)។

ក្នុង គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៥គ្រឿង រថយន្តធុនតូច ១១គ្រឿង រថយន្តធំ ១គ្រឿង និង យានផ្សេងៗ ១គ្រឿង។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៤លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក ស្រវឹង ៣លើក មិនប្រកាន់ស្តាំ ២លើកនិងកត្តាយានយន្ត ២លើក បត់គ្រោះថ្នាក់ ១លើក។

ដោយឡែក រថយន្តពិន័យ សរុបចំនួន ៧៧០គ្រឿង (រថយន្តធំ ២៤៧គ្រឿង) ស្មើនឹង៧៧០ករណី ល្មើសក្រដាសស្នាមមាន ៤៤១គ្រឿង ស្មើនឹង ៤៤១ករណី ចំពោះករណីល្មើសបច្ចេកទេស ៣២៩គ្រឿង ស្មើនឹង ៣២៩ករណី និងម៉ូតូត្រូវបានពិន័យសរុបចំនួន ៦២៥គ្រឿងផងដែរ៕

ដកស្រង់ពី៖YolProm