Social Network

លោតពីលើស្ពាន ប៉ុនប៉ងសម្លាប់ខ្លួន តែខ្លាចស្លាប់ខំប្រឹង ស្រែកហៅសមត្ថកិច្ច ជួយស្រង់ចេញពីទឹកវិញ

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើដំណើរ ដោយថ្មើរជើង ពីលិចទៅកើត លុះមកដល់ ពាក់កណ្តាល ស្ពានព្រះមុនីវង្សថ្មី ក៏តោងឡើង បង្កាន់ដៃ ស្ពានលោតទម្លាក់ ខ្លួនចុះទឹកប៉ង សម្លាប់ខ្លួន ដោយមិន ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ ចោមរោមមើល និងនគរបាល ប្រចាំគោល ដៅស្ពាន នាំគ្នាចេញទូកទៅ ជួយសង្គ្រោះស្រង់ ចេញពីក្នុងទឹក បានទាន់ពេលវេលា ។

ហេតុការណ៍ ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី វេលាម៉ោង ៣និង ៣០នាទី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្ពាន ព្រះមុនីវង្សថ្មី ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។

បើតាមលោក តេង ស៊ីណូ អធិការ ខណ្ឌមានជ័យ បានអោយដឹងថា បុរសគិតលែង ចង់រស់នៅ លើកលោកទៀតនេះ មានឈ្មេាះ នូ យ៉ារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ និងអាស័យដ្ឋាន មិនពិតប្រាកដ ។

យោងតាមសេចក្តី រាយការណ៍របស់ សមត្ថកិច្ច បានរៀបរាប់ថា នៅមុនពេល កើតហេតុ បានឃើញ បុរសរងគ្រោះ បានធ្វើដំណើរ ដោយថ្មើរជើង តែម្នាក់ឯង ដោយបានដើរ ចុះឡើងៗ យ៉ាងយូរ នៅលើស្ពាន ព្រះមុនីវង្សថ្មី ។ លុះមួយសន្ទុះ ក្រោយមក រូបគេក៏បានដើរមក ដល់ពាក់កណ្តាលស្ពាន ក៏ឈប់អង្គុយនៅ ក្បែរបង្កាន់ដៃស្ពាន ។

ខណៈអង្គុយតែ ម្នាក់ឯងរហូត មកដល់វេលា កើតហេតុ បុរសរូបនេះបាន សម្រេចចិត្ត តោងឡើងបង្កាន់ ដៃស្ពានលោតចុះពី លើស្ពានចូល ទៅក្នុងទន្លេតែម្តង បង្កអោយមាន ការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងនគរបាល ដែលប្រចាំការ នៅគោលដៅស្ពាន ចេញអន្តរាគមន៍ ស្រង់យកបុរស គិតខ្លីខាងលើ ចេញពីទន្លេ ឡើងមកលើគោក ទាន់ពេលវេលា ហើយសមត្ថកិច្ច ក៏ទំនាក់ទំនង ហៅរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះ នៅ គ្លីនិកឯកជន ភ្លាមៗផងដែរ ។

ពាក់ព័ន្ឋនឹង ករណីលោតទឹក ប៉ុនប៉ងសម្លាប់ ខ្លួននេះ នៅមិនទាន់អាចទទួល បានមូលហេតុពិត នៅឡើយទេ ដែលបណ្តាលអោយ រូបគេគិតខ្លី ហើយលោតទឹក ប៉ុនប៉ងសម្លាប់ ខ្លួនបែបនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល