Social Network

តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត ករណី​ជួញដូរ​គ្រឿងញៀ.ន​ជិត​៤​គីឡូ

រាជធានីភ្នំពេញ ៖ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មួញគ្រឿងញៀន ចំនួន៤នាក់ ដោយដាក់ពន្ធនាគារម្នាក់ពី៣០ឆ្នាំ ដល់អស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនជិត៤ គីឡូក្រាម។ សាលក្រមបានផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ នុត កែវសាវរ៉ា ហៅឡា ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ។

សាលក្រមផ្តន្ទាទោស ឈ្មោះ ប៉ុន ប៊ុននាង ហៅពែក ភេទប្រុស អាយុ៣៦ឆ្នាំ. ឈ្មោះ ប៉ែន សៅជុំ ភេទប្រុស អាយុ៣១ឆ្នាំ. និងឈ្មោះ សុខ យូភូ ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ ចំនួន៣០ឆ្នាំ និងពិន័យម្នាក់ ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សូមជម្រាបថា កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុមហ៊ុនគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យម្នាក់នោះមានឈ្មោះ ម៉ុន ប៊ុននាង ហៅពែក ស្នាក់នៅមិនពិតប្រាកដ ពេលឃាត់ខ្លួនសមត្តកិច្ចចាប់យកវត្ថតាងរួមមាន ៖ ក្រាមព័ណសថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ១ថង់ធំល្មម ។

បន្ទាប់មក នៅវេលាម៉ោង១៣និង១៥នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញបានសហការជាមួយនគរបាលខណ្ឌចំការមន និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ចុះបង្ក្រាប និងឆែកឆេរករណីជួញដូរគ្រឿងញៀនមួយករណីទៀត នៅចំណុចផ្ទះលេខ១១ ផ្លូវមង្គលA ភូមិតាព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នុត កែវសាវរ៉ា ភេទប្រុស មុខរបរ និងស្នាក់ នៅមិនពិតប្រាកដដូចគ្នា ។ ជនសង្ស័យឈ្មោះ នុត កែវសាវរ៉ា បានសារភាព និងទទួលស្គាល់រាល់សកម្មភាពដែលខ្លួនបានប្រព្រឹត្ត ទើបនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លទ្ធផលរួមនៃកិច្ចបង្ក្រាបខាងលើនេះ សមត្តកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ .សារធាតុញៀនប្រភេទកញ្ចប់រូបសេះ ចំនួន ១០.៦១៧ គ្រាប់ .សារធាតុញៀនប្រភេទកញ្ចប់រូបសេះ ពណ៌ក្រហម ចំនួន ០៩កញ្ចប់ .សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌ផ្កាឈូក ចំនួន ៤.000 គ្រាប់ .សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌បៃតងខ្ចី ចំនួន ៦.៦១៧ គ្រាប់ សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌ក្រហមរូបសេះ ចំនួន 0៩កញ្ចប់ .សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ម្ស៉ៅម៉ដ្ឋ ពណ៌ទឹកសមុទ្រ ទម្ងន់ ១១២.១៥ ក្រាម សារធាតុញៀនប្រភេទ មេតំហ្វេតាម៉ីន (Ice) ទម្ងន់ ២១៨.៧៥ ក្រាម .ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ គ្រឿង .រថយន្ត ១ គ្រឿង និងម៉ូតូ១គ្រឿង ៕

ដកស្រង់ពី៖កោះសន្តិភាព