Social Network

ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោអធ័មនៅ នឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារតែគេទាំង២នាក់ ជិះម៉ូតូឌុបគ្នាកិចនឹងគំនរសំរាម ដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុង ល្បឿនលឿនប្រជែងគ្នាកិន ជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើក ព្យាយាមគេចតែត្រូវសមត្ថកិច្ច ដេញឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង១នឹង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ ត្រេតសេនធ័រ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរសជាជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះ ជា ដែន អាយុ២៥ឆ្នាំ ជាមន្រ្តីយោធានៅ កងយោធពលខេមរភូមិន្ទ មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរិវង្ស ខេត្តតាកែវ ។ ចំណែកអ្នកបើករថយន្តបង្ក ទី១ តែម ចាន់ណា អាយុ២២ឆ្នាំ (តៃកុង) ទី២ឈ្មោះ ប្រាក់ ឌី អាយុ២៣ឆ្នាំ (ព្រូ) អ្នកទាំង២មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាអ្នករត់ម៉ូតូឌុប ដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុន ពេលកើតហេតុ គឺជនរងគ្រោះខាងលើនិងស្រ្តីម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ ជិះឌុបគ្នាតាម បណ្តោយផ្លូវជាតិលេខ ទិសដៅពីជើងទៅត្បូង ពេលមក ដល់ចំណុច កើតហេតុកិនគំនរសំរាមដែល ចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ពេលនោះមានរថយន្ត ២គ្រឿងបានបើកប្រជែងគ្នាក្នុងល្បឿនយ៉ាងលឿន ដោយរថយន្តម៉ាក ហ៊ីយ៉ានដាយធុនធំដឹកអុស កិនបុរសរង គ្រោះបណ្តាលឱ្យបែកក្បាលធ្លាយខួរបែកខ្ទាតពេញផ្លូវស្លាប់ យ៉ាងយ៉ាងអាណោអធ័ម នៅនឹងកន្លែងកើតហេតុ ចំណែកស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ ។

សាក្សីដដែលបន្តថា ស្រ្តីជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែករថយន្ត បង្ក បានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ច ដេញឃាត់បាន នៅចាក់អង្រែក្រោម ជាមួយនឹងអ្នកបើករថយន្ត ទាំង២នាក់ផងដែរ ។

ក្រោយមកសមត្ថកិច្ច ជំនាញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូជាមួយ នឹងអ្នកបើករថយន្តបង្កទាំង២នាក់ ទៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរង គ្រោះសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី 


ដកស្រង់ពី៖ ដើមអម្ពិល